Trending now

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំរវាងប្រធានអាយប៉ា និងអាស៊ាន នៅប្រទេសថៃ នាជំនួបកំពូលអាស៊ានលើកទី៣៤

13:52 | 20/06/2019 (កែសម្រួលដោយសំណាង)

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដឹកនាំដោយលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) និងអន្តរសភាអាស៊ាន

ប្រទេសថៃ ជាម្ចាស់ផ្ទះនៃជំនួបកំពូល អាស៊ានលើកទី៣៤ (34th ASEAN Summit)នៅក្នុងឆ្នាំ២០១៩នេះ។ ខណៈរៀបចំជំនួបកំពូលអាស៊ាននេះ កិច្ចប្រជុំទល់មុខគ្នារវាងអាស៊ាន និងអាយប៉ា ក៏បានរៀបចំធ្វើផងដែរ។ កិច្ចប្រជុំអាស៊ាន និងអាយប៉ា ជាជំនួបកម្រិតខ្ពស់បំផុតរវាង អាស៊ាន និងអាយប៉ា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងអាយប៉ា ដែលជាការគាំទ្រគ្នាទៅវិញ ទៅមករវាងអង្គនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិក្នុងអាស៊ាន ដើម្បីផ្លាស់ប្តូរព័ត៌មាន និងពិភាក្សាលើកិច្ចការរបស់អាស៊ាននៅគ្រប់កម្រិត ដើម្បីឆ្ពោះទៅរកការសម្រេចបានគោលបំណងនៃសនិ្តភាព ស្ថិរភាព និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ជាមួយនឹងការពន្លឿន និងជំរុញឲ្យសម្រេចបាននូវសហគមន៍ ASEAN មួយ ដោយឈរលើមូលដ្ឋាន «ផ្តោតសំខាន់លើប្រជាជន និងយល់ដឹងពីសារសំខាន់ នៃអាស៊ាន» និងត្រៀមខ្លួនសម្រាប់ការពង្រីកអាស៊ាននាពេល អានាគត។

លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអន្តរសភាអាស៊ាន នៅប្រទេសថៃ

សូមជម្រាបថា កិច្ចប្រជុំប្រធានអាស៊ាន និងប្រធានអាយប៉ា បានរៀបចំធ្វើចាប់ពីជំនួបកំពូលអាស៊ានលើកទី១៤ ក្នុងឆ្នាំ២០០៩ នៅហ៊ួហ៊ីន ប្រទេសថៃមក តាមការផ្តួចផ្តើមរបស់សភាប្រទេស សមាជិកអាយប៉ា និងអាស៊ាន។ ចាប់ពីពេលនោះមក កិច្ចប្រជុំកម្រិតប្រធាន អាស៊ាន និងប្រធានអាយប៉ា បានប្រព្រឹត្តទៅចំនួន ៨លើក រួចមកហើយ ដែលលើកចុងក្រោយនៅក្នុងឆ្នាំ ២០១៧ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន ។

កំឡុងពេលស្នាក់នៅក្នុងប្រទេសថៃពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនានេះ ក្រៅពីចូលរួមកិច្ចប្រជុំប្រធានអាស៊ាន និងប្រធានអាយប៉ា គណៈប្រតិភូសភាកម្ពុជាដឹកនាំលោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី គ្រោងជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយសមភាគីសភាប្រទេសសមាជិកអាយប៉ាជាច្រើនទៀត ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រវាងសភាកម្ពុជានិងសភាប្រទេសជាមិត្ត ដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ការចែករំលែកភាពរីកចម្រើន ការគោរពគ្នាទៅវិញទៅមក និងអធិបតេយ្យភាពស្មើគ្នា ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពទាំងក្នុងតំបន់ និងសកលលោកផងដែរ៕


(កែសម្រួលដោយសំណាង)

(ប្រភពព័ត៌មាន: យោងតាម៖ FRESH NEWS)

(កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ