Trending now

គណបក្សនយោបាយកម្ពុជាត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនាពេលខាងមុខ

21:51 | 29/05/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២៨ឧសភានៅរាជធានីភ្នំពេញបានប្រព្រឹត្តទៅសន្និសីទតុមូលសម្រាប់គណបក្សនយោបាយចូលរួមការបោះឆ្នោតដ្ឋសភាកម្ពុជានីតិកាលទី៦។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ vov)

រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​កិច្ចពិភាក្សា​តុមូល ស្ដីពី ​"កម្មវិធីនយោបាយ​របស់​គ​ណ​បក្សនយោ បាយ​» ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹងនឹង​ទទួល​ព័ត៌មាន​ពី​គោលនយោបាយ​របស់​បក្ស​នីមួយៗ ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​នៅ​នីតិកាល​ទី​៦ ខាងមុខ​។ រាជបណ្ឌិត្យសភា នឹង​ចងក្រង​ឯកសារ ពី​គោលនយោបាយ​គ្រប់​គណបក្ស ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​តាមដាន និង​កុំ​ឲ្យ​អ្នកនយោបាយ​ក្បត់​ពាក្យសម្តី​ក្រោយ​ការបោះឆ្នោត​។​

ប្រធាន​គណបក្ស និង​អ្នកតំណាង ចំនួន​១៨ ក្នុងចំណោម​២០​គណបក្ស ដែល​ឈរឈ្មោះ​បោះឆ្នោត​ខាង មុខ នឹងត្រូវ​ជជែក​ដេញដោល​គ្នា ដើម្បី​ការពារ​គោលនយោបាយ​បក្ស​រៀងៗ​ខ្លួន នៅក្នុង​កម្មវិធី​ពិភាក្សា​តុមូល ដែល​រៀបចំឡើង​ដោយ​រាជបណ្ឌិតសភា​។ លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភា បាន​និយាយថា មូល​ហេតុដែល​ស្ថាប័ន​លោក រៀបចំ​កម្មវិធី​ពិភាក្សាគ្នា​ឡើង ដើម្បី​ចងក្រង​ជា​ឯកសារ ស្តីពី​គោលនយោបាយ​របស់​គណ​បក្ស ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​នីតិកាល​ទី​៦​នេះ ក្នុងទិសដៅ​ឲ្យ​ពលរដ្ឋ​តាមដាន​រាល់​សកម្មភាព​អនុវត្ត​របស់​អ្នកនយោបាយ និង​កុំ​ពួកគេ​ចេះតែ​និយាយ​បោកប្រាស់​ពលរដ្ឋ ឬ​ក្បត់​ពាក្យសម្តី​ក្រោយ​ការបោះឆ្នោត​។​

បើតាម​លោក សុខ ទូច វេទិការ​នេះ គឺជា​ការទទួលខុសត្រូវ​របស់​បក្ស​នីមួយៗ​។ រាជបណ្ឌិត្យសភាកម្ពុជា បានផ្ដល់​ឱកាស​ដល់​គ្រប់​គណបក្ស​ទាំងអស់ ដែល​ត្រូវបាន គ​.​ជ​.​ប ទទួលស្គាល់​ទាំង​២០​បក្ស ក្នុង​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត នៅ​អាណត្តិ​ទី​៦​ខាងមុខ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស