Trending now

ខេត្តព្រះសីហនុត្រៀមខ្លួនដើម្បីស្តារសកម្មភាពសេដ្ឋកិច្ចឡើងវិញ

15:31 | 08/07/2020 (សរុបដោយសាមេត)

នាពេលថ្មីៗនេះ បន្ទាប់រដ្ឋាភិបាលកម្ពុជាបានប្រកាសអនុញ្ញាតឱ្យបើកដំណើការកាស៊ីណូឡើងវិញ អាជ្ញាធរខេត្តព្រះសីហនុបានអំពាវនាវឱ្យប្រជាពលរដ្ឋនិងម្ចាស់សហគ្រាសទាំងអស់គួរតែត្រៀមខ្លួនជាស្រេចដើម្បីធើ្វសកម្មភាពសេដ្ឋកិច្ចឡើងវិញ នៅពេលដែលមានជនជាតិចិនជាច្រើនមកខេត្តនេះវិញ។

ទេសចរណ៍នៅក្រុងព្រះសីហនុ

យោងតាមលោក លោក ឃាង ភារម្យ អ្នកនាំពាក្យនៃរដ្ឋបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា គិតត្រឹមខែមិថុនា មានជនជាតិចិនជាង ២ ម៉ឺននាក់ មកដល់ខេត្តព្រះសីហនុតាមជើងហោះហើរត្រង់។ លោកបានសង្ឃឹមថា ប្រជាពលរដ្ឋនិងម្ចាស់សហគ្រាសទាំងអស់ ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុគួរតែត្រៀមខ្លួនជាស្រេចដើម្បីទទួលភ្ញៀវទេសចរ មិនមែនត្រឹមតែជនជាតិចិនប៉ុណ្ណោះទេ ប៉ុន្តែទាំងភ្ញៀវទេសចរបរទេសផ្សេងទៀត និងភ្ញៀវក្នុងស្រុកផងដែរ ខណៈ ខេត្តនេះកំពុងតែមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

មុនការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 ប្រជាជនចិនសរុបនៅខេត្តព្រះសីហនុមានចំនួន ៨០,០០០ នាក់ ឬជិតពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ខេត្តនេះ ខណៈពួកគេបានមកធ្វើការវិនិយោគយ៉ាងច្រើនលើវិស័យទេសចរណ៍ កាស៊ីណូ សំណង់ សេវាកម្ម ផលិតកម្ម និងរហូតដល់អាជីវកម្មចល័តតូចតាចនៅតាមដងផ្លូវ។

លោកថ្លែងថា៖ “ដូចដែលយើងរំពឹងទុក ភ្ញៀវទេសចរ និងវិនិយោគិនបរទេសនឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញបន្ទាប់ពី កូវីដ១៩ ភាពធូរស្រាល ហើយភាគច្រើនជាជនជាតិចិន ខណៈពូកគេត្រូវមកបញ្ចប់គម្រោងវិនិយោគនាពេលបច្ចុប្បន្ន។”

លោកបានបន្ថែមថា តាមរយៈការងើបឡើងវិញនៃអាជីវកម្មនេះនឹងនាំមកនូវក្តីសង្ឃឹមសម្រាប់ប្រជាជនក្នុងតំបន់។

លោកបានបន្តថា៖ “ប្រជាជនក្នុងតំបន់នឹងទទួលបានប្រាក់ចំណូលរបស់ពួកគេឡើងវិញ ជាពិសេសអ្នកដែលមានទីតាំងសម្រាប់ជួល ខណៈពួកគេប្រឈមនឹងបញ្ហាបំណុល ពីធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការសាងសង់បន្ទប់ ឬផ្ទះសម្រាប់ជួល។”

លោកបានថ្លែងថា៖ “យើងសង្ឃឹមថាបន្ទាប់ពីកូវីដ១៩បញ្ចប់ទៅ ខេត្តព្រះសីហនុនឹងក្លាយជាទីតាំងទេសចរណ៍ដែលមានភាពទាក់ទាញជាងមុន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធនាពេលបច្ចុប្បន្នកំពុងតែត្រូវបានកែលំអ និងអភិវឌ្ឍ សន្តិសុខត្រូវបានពង្រឹងជាមួយនឹងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត។ ជាមួយគ្នានេះផងដែរ ទិសដៅទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តនេះក៏ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ផងដែរ។”

លោក សុចិត្រគ្រឹស្នា បន្តថាគោលនយោបាយទេសចរណ៍របស់រដ្ឋាភិបាលមិនត្រឹមតែទាក់ទាញប្រជាជនចិន ប៉ុន្តែក៏សម្រាប់ទេសចរបរទេសគ្រប់ជាតិសាសន៍ដទៃទៀតផងដែរ ដូចជាមកពីតំបន់អាស៊ី អឺរ៉ុប និងអាមេរិក៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ