Trending now

កសិករចាប់ផ្តើមដាំដុះស្រូវវស្សារដូវកាលថ្មី

15:45 | 13/05/2020

ឆ្នាំនេះអាកាសធាតុអំណោយផលប្រជាកសិករសម្រុកញាប់ដៃជើងចុះដាំដុះស្រូវវស្សារដូវកាលថ្មី។

វាលស្រែមួយ​​បានភ្ជួររាស់ដីរួចហើយ។

កសិករឈ្មោះលី រស្មី រស់នៅក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា រដូវដាំដុះស្រូវឆ្នាំនេះមានទឹកភ្លៀងធ្លាក់រាយប៉ាយជាហូរហែតាមរដូវកាលនេះជាហេតុនាំអោយកសិករសម្រុកលើការងារបង្កបង្កើនផលដំណាំស្រូវបានល្អ និងទាន់ពេលវេលា។

ឆ្នាំនេះលោកធ្វើស្រែមិនខុសពីកន្លងមកទេលើផ្ទៃដីចំនួន៤ហិកតា រួមមានពូជសែនក្រអូប ឬពូជនាងខុនជាដើម។ នៅក្នុងភូមិសាស្ត្រដាំដុះស្រូវរបស់លោកគឺសង្ឃឹម និងពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង ដែលក្នុងឆ្នាំកន្លងទៅមេឃរាំងខ្លាំងស្រូវមិនហុចផលល្អឡើយដោយក្នុង១ហិកតាបានផលត្រឹមតែជាង២តោនប៉ុណ្ណោះ ប៉ុន្តែបើមានភ្លៀងធ្លាក់ច្រើនគ្រប់គ្រាន់ស្រូវហុចផលក្នុង១ហិកតាពី៤តោន ទៅជាង៤តោនឯណោះ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានលើកឡើងដែរថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០នេះទឹកភ្លៀងបានធ្លាក់ស្រោចស្រពរាយប៉ាយស្ទើរគ្រប់ទីកន្លែងក្នុងខេត្តបាត់ដំបង។ ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះដែរបានបង្កលក្ខណះយ៉ាងល្អប្រសើរសំរាប់បងប្អូនប្រជាកសិករបានត្រៀមខ្លួនជាមុន និងត្រៀមឧបករណ៍ សម្ភារះជាស្រេចបានទាន់ពេលវេលាដើម្បីចុះដាំដុះ។

របាយការណ៍បង្កបង្កើនផលស្រូវរដូវវស្សាប្រចាំឆ្នាំ២០២០ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តបានបង្ហាញដែរថា ការងារដាំដុះស្រូវរដូវវស្សារបស់ប្រជាកសិករឆ្នាំនេះសម្រេចបាន លើផ្ទៃដីសរុបចំនួន១៤,៨១៨ហិកតា នៃផែនការចំនួន៣២៣.២០០ហិកតា ក្នុងនោះស្រូវស្រាលបានចំនួន១២,១៣៥ហិកតា ស្រូវកណ្តាលចំនួន៦២៣ហិកតា និងស្រូវធ្ងន់កសិករធ្វើបានសរុបចំនួន​១,៨៩៩​ហិកតា​៕​


(ប្រភពព័ត៌មាន: rasmeinews.com)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ