Trending now

កសិកម្ម ចូលរួមចំណែក​ជិត​៣៩​ភាគរយ លើ​កំណើនសេដ្ឋកិច្ច​ខេត្តកណ្តាល​

06:31 | 30/05/2020

សេដ្ឋកិច្ច​នៃ​ខេត្តកណ្តាល ពឹង​ផ្អែកលើ​វិស័យ​ធំៗ​ចំនួន​៣ គឺ វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម និង សេវាកម្ម​។ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល លើកឡើងថា កសិកម្ម ជា​វិស័យ​ស្នូល​មួយ​ដែល​បានរួម​ចំណែក​សេដ្ឋកិច្ច​ខេត្តកណ្ដាល​ច្រើនជាងគេ​។​

កសិករ​កំពុង​ត្រៀមខ្លួន ដើម្បី​ប្រមូលផលបន្លែ។

ក្នុង​សន្និសីទកាសែត​ស្តីពី​វ​ឌ្ឍ​ភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកណ្ដាល នៅ​ទីស្ដីការគណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​២៨ ខែឧសភា​នេះ លោក គង់ សោ​ភ័​ណ្ឌ ថ្លែងថា ខេត្តកណ្ដាល ដែល​ព័ទ្ធជុំវិញ​រាជធានី​ភ្នំពេញ ទទួលបាន​កំណើនសេដ្ឋកិច្ច​ពី​វិស័យ​កសិកម្ម ចំនួន​៣៨,៧​ភាគរយ វិស័យ​ឧស្សាហកម្ម ចំនួន​៣៤,២​ភាគរយ និង វិស័យ​សេវាកម្ម​ចំនួន ២៧,១​ភាគរយ​។ លោក បន្តថា វិស័យ​កសិកម្ម​បាន​ចូលរួមចំណែក​សេដ្ឋកិច្ច​ច្រើនជាងគេ​។

​វិស័យ​កសិកម្ម មាន​ដំណាំ ដូចជា ពោត អំពៅ និង បន្លែ​គ្រប់មុខ ជាដើម​។ ចំណែក ការងារ​បង្កបង្កើនផល​ក្នុង​ឆ្នាំ​២០១៩ លើ​ផ្ទៃដី​ធ្វើ​ស្រូវ​រដូវវស្សា និង​ប្រាំង ជាង​៩​ម៉ឺន​ហិកតា ទទួលបាន​ផល​ជាង​៣៤​ម៉ឺន​តោន កើនឡើង ១,៦២ ភាគរយ​។ បរិមាណ​ស្រូវ លើសពី​តម្រូវការ​ជាង​២,៦​ម៉ឺន​តោន​។ ទាំងនេះ ជាការ​រប​រាប់​របស់​លោក​អភិបាល​ខេត្តកណ្តាល​។​

​ដើម្បី​ជួយ​សម្រួល​ទីផ្សារ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​ដាំ​ដុះ អភិបាលខេត្ត​កណ្ដាល អះអាងថា លោក បាន​បង្កើត​បណ្ដុំ​អាជីវកម្ម​បន្លែ​ចំនួន​៨៩​បណ្ដុំ ដោយមាន​ការចូលរួម​ពី​កសិករ​ជាង​២,៧​ពាន់​គ្រួសារ​។ លោក បន្ថែមថា លើសពីនេះ ក្រុម​ផលិត​បន្លែ​សុវត្ថិភាព​ចំនួន ៣៣​ក្រុម និង​សហគមន៍​បន្លែ​សុវត្ថិភាព ៦​សហគមន៍ មាន កសិករ​៦៣៩​គ្រួសារចូលរួម​៕

(ប្រភពព័ត៌មាន: thmey thmey.com)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ