Trending now

ក្រសួងសុខាភិបាលប្រកាសថា សមាជិកគ្រួសារទាំង៣នាក់របស់បុរសជនជាតិខ្មែរដែលឆ្លងខូវីដ១៩ គឺ គ្មានឆ្លងវីរ៉ុសខូវីដ១៩ឡើយ

18:30 | 08/03/2020 (សរុបដោយ ហេងវុធ្ធី)

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរថា សមាជិក៣នាក់ ដែលជាក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប បានធ្វើតេស្តស្វែងរកជំងឺ Covid-19 រួចហើយ ដោយលទ្ធផលអវិជ្ជមាន បានសេចក្តីថា អ្នកទាំង៣នាក់មិនមានផ្ទុះវីរុស Covid-19 នោះឡើយ។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុជាតិកម្ពុជា (រូបថត៖ information.gov.kh)

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះថា សមាជិក៣នាក់ ដែលជាក្រុមគ្រួសាររបស់បុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប បានធ្វើតេស្តស្វែងរកជំងឺ Covid-19 រួចហើយ ដោយលទ្ធផលអវិជ្ជមាន បានសេចក្តីថា អ្នកទាំង៣នាក់មិនមានផ្ទុះវីរុស Covid-19 នោះឡើយ។

លោកស្រី វណ្ណឌីន បានប្រកាសប្រាប់ប្រជាពលរដ្ឋតាមរយៈបណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «លទ្ធផលធ្វើតេស្តក្រុមគ្រួសារ៣នាក់ របស់បុរសជនជាតិខ្មែរយើង អាយុ៣៨ឆ្នាំដែលរកឃើញវិជ្ជមាន ឥឡូវនេះលទ្ធផលទទួលបានហើយ គឺពួកគាត់អវិជ្ជមានទាំង៣នាក់»

សូមជម្រាបថា កម្ពុជាបានរកឃើញមេរោគ Covid-19 មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

ការប្រកាសអំពីភាពវិជ្ជមាន នៃមេរោគ Covid-19 នៅក្នុងប្រទេសកម្ពុជា បានធ្វើឡើងដោយ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា នៅក្នុងសន្និសីទកាសែតមួយ នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា។ ការរកឃើញជំងឺ Covid-19 ថ្មីនៅកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាល បានយកកំហាកមនុស្សសង្ស័យ៤នាក់ នៅខេត្តសៀមរាប ដែលធ្វើការងារស្និទ្ធជាមួយជនជាតិជប៉ុនម្នាក់ ដែលឆ្លងមេរោគកូរ៉ូណាហើយចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។ ប៉ុន្តែទោះយ៉ាងនេះក្តីមនុស្ស៣នាក់ ក្នុងចំណោម៤នាក់នោះ ពុំមានការឆ្លងនោះទេ ខណៈដែលក្រសួងសុខាភិបាល នឹងតាមរយៈពេល១៤ថ្ងៃបន្តទៀត ដោយទុកពួកគេនៅស្ថិតនៅដាច់ដោយឡែក។

បើយោងតាម ក្រសួងព័ត៌មានកម្ពុជា លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ជាដំណឹងល្អយោងតាមលទ្ធផលនៃការធ្វើតេស្តរបស់សមាជិកទាំង៣នាក់នៃគ្រួសាររបស់បុរសដែលឆ្លងខូវីដ១៩ គឺពួកគេទាំង៣នាក់គ្មានផ្ទុកវីរ៉ុស១៩ឡើយ។ តែទោះជាយ៉ាងនេះក្តី លោកជំទាវបញ្ជាក់ថា ក្រសួងសុខាភិបាននៅតែបន្តតាមដានសុខភាពរបស់ពួកគេ អោយបានជាប់ជាប្រចាំរហូតដល់ផុត១៤ថ្ងៃ ដែលអាចធានាថាពួកគេពិតជាគ្មានឆ្លងវីរ៉ុសខូវីដ១៩។

លោកជំទាវបញ្ជាក់ថា បច្ចុប្បន្សមាជិកគ្រួសារទាំង៣នាក់នេះ មានសុខភាពល្អជាធម្មតា ហើយបានដាក់អោយរស់នៅដាច់ដោយឡែក ក្រោមការមើលថែយ៉ាងល្អពីក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដីខេត្តសៀមរាប។

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាបានរកឃើញ២ករណីហើយដែលឆ្លងខូវីដ១៩ ខណៈមួយករណីកើតលើជនជាតិខ្មែរ និងមួយករណីទៀតនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេសកម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិនវិញដែរ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក លី សុវណ្ណ (រូបថត៖ FreshNews)

ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភនិងតក់ស្លុតចំពោះការកើត ឡើងនៃជំងឺនេះនៅកម្ពុជា ខណៈដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លំាងក្នុងការដោះស្រាយទប់ស្កាត់ និងព្យាបាលជម្ងឺនេះប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាអនាម័យកម្រិតខ្ពស់ឲ្យបាន ជាប់ជាប្រចាំ នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងពាក់ព័ន្ធនឹងសុខភាពត្រូវរួសរាន់ មកកាន់មន្ទីរពេទ្យកឬទូរសព្ទមកកាន់ទូរសព្ទទាន់ហេតុការ ដើម្បីបានដឹងពីព័ត៌មានច្បាស់លាស់ ពាក់ព័ន្ធជម្ងឺខូវីត១៩។

​ប្រកាសថា សមាជិកគ្រួសារទាំង៣នាក់របស់បុសរសជនជាតិខ្មែរដែលឆ្លងខូវីដ១៩ គឺ គ្មានឆ្លងវីរ៉ុសខូវីដ១៩ឡើយ ក្រសួងសុខាភិបានប្រកាសថា ក្រុមគ្រួសារទាំង៣នាក់របស់បុរសជនជាតិខ្មែរដែលឆ្លងខូវីដ១៩ គឺធ្វើតេស្តឃើញអវិជ្ជមាន គ្មានឆ្លងវីរ៉ុសខូវីដ១៩ឡើយ ប៉ុន្តែក្រសួងសុខាភិបាននៅតែបន្តតាមដានសុខភាពរបស់ពួកគេបន្តទៀតរហូតដល់ផុត១៤ថ្ងៃ។

លោកជំទាវឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានប្រាប់វិទ្យុជាតិកម្ពុជាអោយដឹងថា ជាដំណឹងល្អយោងតាមលទ្ធផលនៃការធ្វើតេស្តរបស់សមាជិកទាំង៣នាក់នៃគ្រួសាររបស់បុរសដែលឆ្លងខូវីដ១៩ គឺពួកគេទាំង៣នាក់គ្មានផ្ទុកវីរ៉ុស១៩ឡើយ។ តែទោះជាយ៉ាងនេះក្តី លោកជំទាវបញ្ជាក់ថា ក្រសួងសុខាភិបាននៅតែបន្តតាមដានសុខភាពរបស់ពួកគេ អោយបានជាប់ជាប្រចាំរហូតដល់ផុត១៤ថ្ងៃ ដែលអាចធានាថាពួកគេពិតជាគ្មានឆ្លងវីរ៉ុសខូវីដ១៩។ លោកជំទាវបញ្ជាក់ថា បច្ចុប្បន្សមាជិកគ្រួសារទាំង៣នាក់នេះ មានសុខភាពល្អជាធម្មតា ហើយបានដាក់អោយរស់នៅដាច់ដោយឡែក ក្រោមការមើលថែយ៉ាងល្អពីក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដីខេត្តសៀមរាប។

សូមបញ្ជាក់ថា មកដល់ពេលនេះកម្ពុជាបានរកឃើញ២ករណីហើយដែលឆ្លងខូវីដ១៩ ខណៈមួយករណីកើតលើជនជាតិខ្មែរ និងមួយករណីទៀតនៅលើខ្លួនជនជាតិចិនម្នាក់ដែលធ្វើដំណើរពីក្រុងវូហាន ប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ប្រទេស កម្ពុជា ហើយជនជាតិចិនម្នាក់នោះត្រូវបានព្យាបាលជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេស ចិនវិញដែរ។
ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភនិងតក់ស្លុតចំពោះការកើត ឡើងនៃជំងឺនេះនៅកម្ពុជា ខណៈដែលក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានយកចិត្តទុកដាក់យ៉ាងខ្លំាងក្នុងការដោះស្រាយទប់ស្កាត់ និងព្យាបាលជម្ងឺនេះប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះប្រជាពលរដ្ឋត្រូវបង្កើនការថែរក្សាអនាម័យកម្រិតខ្ពស់ឲ្យបាន ជាប់ជាប្រចាំ នៅពេលមានករណីមិនប្រក្រតីណាមួយកើតឡើងពាក់ព័ន្ធនឹងសុខភាពត្រូវរួសរាន់ មកកាន់មន្ទីរពេទ្យកឬទូរសព្ទមកកាន់ទូរសព្ទទាន់ហេតុការ ដើម្បីបានដឹងពីព័ត៌មានច្បាស់លាស់ ពាក់ព័ន្ធជម្ងឺខូវីត១៩៕

(សរុបដោយ ហេងវុធ្ធី)

(សរុបដោយ ហេងវុធ្ធី)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ