Trending now

ក្រសួងទេសចរណ៍កម្ពុជារំពឹងថាចំនួនអ្នកទេសចរថៃមកទស្សនាកម្ពុជាតាម​រយៈរថយន្តផ្ទាល់ខ្លួននឹងមាន​ការ​កើនឡើង

23:54 | 27/10/2019 (សរុបដោយវិច្ឆិកា)

មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍បានអះអាងថា ចំនួនអ្នកទេសចរថៃមកទស្សនាកម្ពុជាតាម​រយៈរថយន្តផ្ទាល់ខ្លួន នឹងមាន​ការ​កើនឡើង ក្រោយបញ្ចប់ដំណើរកម្សាន្តផ្សព្វផ្សាយសក្ដានុ​ពល​ទេសចរណ៍កម្ពុជាទៅប្រទេសថៃ។

មន្រ្ដីជាន់ខ្ពស់ក្រសួងទេសចរណ៍រំពឹងថា ចំនួនអ្នកទេសចរថៃ មកទស្សនាកម្ពុជាតាម​រយៈរថយន្តផ្ទាល់ខ្លួន នឹងមាន​ការ​កើនឡើ។​ (ប្រភព៖​information.gov.kh)


ថ្លែង​ប្រាប់អ្នកសាព័ត៌មាន​នៅច្រកអូស្មាច់ កាលពីល្ងាចថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៩ ឯក​ឧត្តម ហោ សារុន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ដើម្បីទាក់ទាញ​ភ្ញៀវ​ទេសចរឱ្យមកទស្សនាខេត្តសៀមរាប​មាន​ការកើនឡើងវិញ សមាគម ក្លឹបទេសចរណ៍ខេត្ត​សៀមរាប ដោយមានការគាំទ្រ ពីក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប និងមានការចូល​រួមពីក្រុមប្រតិបត្តិករទេសចរណ៍ប្រមាណ១០០នាក់ និងបានរៀបចំកម្មវិធីធ្វើដំណើរកម្សាន្ត​ផ្សព្វ​ផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅប្រទេសថៃ ដោយប្រើប្រាស់រថយន្តផ្ទាល់​ខ្លួនជា​ច្រើនគ្រឿង ធ្វើដំណើរឆ្លងកាត់ខេត្តស្រះកែវ ប្រាជិនបូរី នគររាជសីមា បូរីរ៉ាំ និងខេត្តសុរិន្ទ។ ឯកឧត្ដមបានបន្ដថា ការផ្សព្វផ្សាយនេះ ​ក្នុងគោលដៅពង្រឹងទំនាក់ទំនងលើវិស័យ​ទេស​ចរ​ណ៍នៃប្រទេស​ទាំងពីរ​ជាពិសេសការបង្ហាញ​ឱ្យអ្នកទេសចរថៃដែលចូលចិត្តធ្វើដំណើរ​កម្សាន្ត​​ដោយ​ប្រើ​ប្រាស់​យន្ត​ផ្ទាល់ខ្លួនដឹងថា អាច​មក​ទស្សនាកម្ពុជាបាន​ដោយ​ងាយ​ស្រួល គឺ​គ្មាន​របាំងអ្វីឡើយ។ឮ

ឯកឧត្តមបាន​បន្តថា នៅក្នុងដំណើរកម្សាន្តផ្សព្វផ្សាយសកត្តានុពលទេសចរណ៍កម្ពុជា​​ទៅប្រទេសថៃនេះ សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបបាន ចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងជាមួយសភាពាណិជ្ជកម្មខេត្ត​នគររាជសីមា ជាមួយសភាពាណិជ្ជកម្មខេត្តបូរីរ៉ាំ របស់ថៃ ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម និងវិស័យទេសចរណ៍ឱ្យកាន់តែមាន​ភាពល្អប្រសើរ ជាពិសេស ការជំរុញឱ្យការធ្វើដំណើរកម្សាន្តដោយប្រើប្រាស់​រថយន្តផ្ទាល់​ខ្លួននៃ​ខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរឱ្យបានកាន់តែច្រើន។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូប្រតិបត្តិករទេសចរណ៍ ខេត្តសៀមរាប ក៏បាន​ទៅទស្សនាសារៈមន្ទីរផូស៊ីល ប្រាសាទភិម៉ៃ សួរផ្ការបស់សណ្ឋាគារ PLAY LA PLOEN ទីលានកីឡាបាល់ទាត់ ទីលានប្រណាំងឡាន និងម៉ូតូ ផងដែរ។

ឯក​ឧត្តម ហោ សារុន បានបន្ថែមថា ដំណើរកម្សាន្តផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅប្រទេសថៃនេះ គឺមានរយៈពេល៤ថ្ងៃ​ចាប់ពីថ្ងៃទី២៣​ដល់២៦​ខែតុលា​ឆ្នាំ២០១៩​នេះ បាន​បញ្ចប់ទៅដោយ​ជោគជ័យ។ ជាមួយគ្នានេះ លោក ឆាឆាវ៉ាន់ វង្សចន Chachawan Wongjorn ​ប្រធានសភាពាណិជ្ជកម្មខេត្តនគររាជសីមាថា និងរៀប​ចំក្រុមប្រតិបត្តិ​ករទេស​ចរណ៍ធ្វើដំណើរកម្សាន្តដោយរថយន្តទៅកាន់ខេត្តសៀមរាបនៅក្នុងអំឡុងខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។ ក្រៅពីនេះ ក៏មាន​គម្រោង​បង្កើតឱ្យមាន​ជើងហោះហើរត្រង់​ពី​នគររាជសីមា ទៅកាន់ខេត្តសៀមរាប​ផងដែរ ហើយគម្រោងនេះអាចនឹងមាន​ដំណឹងល្អឆាប់ៗ​នេះ។ ចំពោះខេត្តបូរីរ៉ាំ និងខេត្តសុរិន្ទ ឯកឧត្តម អនុពង្ស សុគសូមនីត ប្រធានក្រុម​ប្រឹក្សា​ខេត្តបូរីរ៉ាំ ក៏បានសន្យាថា ​រៀបចំនាំអ្នកទេសចរជនជាតិថៃ​​ជាច្រើនធ្វើដំណើរមកកម្សាន្ត​ទៅខេត្តសៀមរាប​នាពេលឆាប់ខាងមុខនេះផងដេរ។ កត្តាទាំង​នេះបង្ហាញថា ចំនួនអ្នទេសចរ​ថៃមកទស្សនាកម្ពុជានឹងកាន់តែមានកំណើនកើនឡើង។

ឯក​ឧត្តមលើកឡើងថា នៅ​ក្នុងដំណើរទស្សនកិច្ចនេះ ក៏បាន​ធ្វើ​ឱ្យ​កម្ពុជាទទួលបាន​បទពិសោធន៍ជាច្រើនផងដែរ ពាក់ព័ន្ធការឆ្លងដែនដោយប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ហើយ​ចំពោះចំណុចខ្វះខាតយើង​នឹងធ្វើការកែតម្រូវឱ្យបាន​កាន់តែល្អ។លោក ចាន់ សុភា អនុប្រធាន​សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប​ បាន​ថ្លែងថា បន្ទាប់ពីដំណើរកម្សាន្តផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅប្រទេសថៃលើកទី១នេះ ទទួលបាន​ជោគជ័យ សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ក៏មានគម្រោងរៀបចំកម្មវិធី​ធ្វើដំណើរកម្សាន្តផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាទៅប្រទេសជិតខាងផ្សេងទៀតដូចជា ប្រទេសឡាវ ឬវៀតណាមជាដើម៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ