Trending now

កុមារាកម្ពុជាពីររូបចូលរួមកម្មវិធីបាល់ទាត់កុមារនិងមើលការបើក World Cup នៅរុស្ស៊ី

20:59 | 13/06/2018

សុខ មករា និង សេងគា សុខហេង ដែលសុទ្ធតែមានអាយុក្រោម១២ឆ្នាំ កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងកម្មវិធី Football for Friendship (F4F) និងត្រៀមទស្សនាពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា។

សុខ មករា (ឆ្វេង) និង សេងគា សុខហេង កំពុងមានវត្តមាននៅរុស្ស៊ី។

មករា និង​សុខ​ហេង ស្ថិតក្នុង​ចំណោម​កុមារ និង​យុវជន​ប្រមាណ​១៥០០​នាក់​នៅ​ទូទាំង​ពិភពលោក​ដែល​ចូលរួម​ក្នុង​កម្មវិធី Gazprom International Children’s Social Football for Friendship ក្រោមការ​រៀបចំ​របស់​ក្រុមហ៊ុន PJSC Gazprom ដោយមាន​កិច្ចសហការ​ពី​សហព័ន្ធ​កីឡា​បាល់​អន្តរជាតិ អង្គការសហប្រជាជាតិ និង​សហព័ន្ធ​កីឡាបាល់ទាត់​ថ្នាក់ជាតិ​នីមួយៗ។

​សុខ មករា ត្រូវបាន​ជ្រើសរើស​ជា​តំណាង​អ្នកកាសែត​វ័យក្មេង (Young Journalist) ដែល​ត្រូវ​ទស្សនា​សកម្មភាព​ផ្សេងៗ​នៅ International Children’s Press Center រីឯ សេង​គា សុខ​ហេង ជា​កីឡាករ​វ័យក្មេង (Young Footballer) ដែល​ត្រូវ​ចូលរួម​ជាមួយ​កុមារ​ដទៃទៀត​ក្នុង​កម្មវិធី​បោះជំរុំ International Friendship Camp ជាដើម​។​

​ ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨​។ ក្រុម​ចំនួន​៣២​ត្រូវ​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​នៅ​ឆ្នាំនេះ ដោយ​ការប្រកួត​បែងចែក​ជា​៨​ពូ​ល​៕

(ប្រភពព័ត៌មាន: thmeythmey.com)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន