Trending now

កម្ពុជា​គ្រោង​ដាក់​ខេត្តសៀមរាប​ជា​តំបន់​រមណីយដ្ឋាន​គ្មាន​កូ​វី​ដ​១៩

16:46 | 07/07/2020

រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ រួម​ជាមួយ​អភិបាលខេត្ត កំពុង​តែ​ពិ​ចារណា​និង​គ្រោង​ស្នើ​ទៅ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ដើម្បី​ប្រកាស​ដាក់​ខេត្ត​សៀមរាប ជា​តំបន់​រមណីយដ្ឋាន​ដែល​គ្មាន​កូ​វី​ដ​-១៩(COVID-19 Free) ។ នេះ​បើ​យោង​តាម​ការ​ថ្លែង​ឲ្យ​ដឹង​ពី​សំណាក់​លោក ពៅ ពិ​សិទ្ធ អភិបាល​រង​ខេត្តសៀមរាប ។

ប្រសាទអង្គវត្តនៅខេត្តសៀមរាប

លោក ពៅ ពិ​សិទ្ធ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា ក្រោយ​ពី​មានការ​ផ្សព្វផ្សាយ​នូវ​វិធាន​ការ​ថ្មី​ៗ​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ ដើម្បី​ធានា​ឲ្យ​មាន​សុវត្ថិភាព​ដល់​អាជីវកម្ម សេវាកម្ម​ទេស​ចរណ៍​ក្នុង​ខេត្តសៀមរាប យើង​ឃើញ​ថា ខេត្ត​សៀមរាប​បាន​ចូល​ដល់​ដំណាក់កាល​មួយ​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ឯកឧត្តម​អភិបាលខេត្ត កំពុង​ពិចារណា​គ្រោង​ប្រកាស​ដាក់​ខេត្ត​នេះ​ជា​តំបន់​រមណីយដ្ឋាន​កូ​វី​ដ​-១៩ ​ហ្វ្រ៊ី (COVID-19 Free) មាន​ន័យ​ថា ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ដែល​គ្មាន​កូ​វី​ដ​-១៩ ព្រោះថា ករណី​នេះ​យើង​បាន​ផ្អែក​លើ​មូលដ្ឋាន​ធំ​ៗ​ជា​ច្រើន ។ប៉ុន្តែ ការ​គ្រោង​ប្រកាស​តំបន់​សៀមរាប​អង្គរ ជា​តំបន់​រមណីយដ្ឋាន​កូ​វី​ដ​-១៩​ហ្វ្រ៊ី​(COVID-19 Free) នោះ​គ្រាន់តែ​ក្នុង​ន័យ​ពិ​ចារណា​ប៉ុណ្ណោះ ព្រោះថា​យើង​ត្រូវ​ស្នើ​ទៅ​គណៈក​ម្មា​ធិ​ការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង​កូ​វី​ដ​-១៩ដែល​មាន​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​ប្រធាន និង​ឯកឧត្តម ម៉​ម ប៊ុ​ន​ហេងរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​អនុប្រធាន​អចិន្ត្រៃ​យ៍ ដើម្បី​ពិនិត្យ​សម្រេច។

លោក ពៅ ពិ​សិទ្ធ បាន​ឲ្យ​ដឹង​ថា មូលដ្ឋាន​ធំ​ៗ​ដែល​យើង​ត្រូវ​លើក​ជា​អំណះអំណាង ក្នុង​ការ​ប្រកាស​​ដាក់​តំបន់​សៀមរាប​អង្គរ ជា​តំបន់​រមណីយដ្ឋាន​ដែល​គ្មាន​កូ​វី​ដ​-១៩ ដោយសារ​ថា ក្នុង​ដំណាក់កាល​នៃ​ការ​ទប់ស្កាត់​ជំងឺ​រាល​ដាល​កូ​វី​ដ​-១៩​នេះ​គឺ ៖

ទី​១-​អាជ្ញាធរ​ខេត្តសៀមរាប​បាន​ធ្វើ​យ៉ាង​ម៉ត់ចត់​ជាទី​បំផុត ទាំង​មន្ទីរ​សុខាភិបាល​ខេត្ត​ក៏​បាន​ព្យាបាល​អ្នកជំងឺ​ឆ្លង​កូ​វី​ដ​-១៩ បានជា​សះស្បើយ​១០០%​ផង​ដែរ ។

ទី​២-​ការ​គ្រប់គ្រង​ពលករ​ដែល​ត្រឡប់​មក​ពីប្រទេស​ថៃ ក៏​រៀបចំ​គ្រប់គ្រង​បាន​ពេញលេញ​បំផុត ដោយ​យើង​មាន​ក្រុមការងារ​ប្រចាំ​តាម​ច្រក​ព្រំដែន​ទាំងអស់ ដើម្បី​នាំ​បងប្អូន​ពលករ​មក​ធ្វើ​ច​ត្តា​ឡី​ស​ក័ ស្រប​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ។

លោក​អភិបាលរង​ខេត្ត​បន្ត​ទៀត​ថា ក្រៅពី​មូលដ្ឋាន​ធំ​ៗ​ទាំង​២​ខាងលើ អាជ្ញាធរ​ខេត្ត​នូវ​បាន បង្កើត​​គណៈកម្មការ​ថ្នាក់​ខេត្ត​មួយទៀត ដែល​មាន​រូប​លោក​ជា​ប្រធាន និង​មន្ទីរ​ទេសចរណ៍ ខេត្ត ជា​លេខាធិការដ្ឋាន ដើម្បី​អនុវត្ត​នូវ​វិធាន​ការ​ទាំង​៦​គោលដៅ នៃ​សេវាកម្ម​ទេសចរណ៍ ក្នុង​ការ​ធ្វើ​ឲ្យ​មានការ​ជឿ​ទុកចិត្ត​ពី​ភ្ញៀវ​ទេសចរ ។ តាម​ការ​បញ្ជាក់​របស់​លោក ពៅ ពិ​សិទ្ធ គណៈកម្មការ​ថ្នាក់​ខេត្ត​នេះ ត្រូវ​បាន​បែងចែក​ជា​៣​ក្រុម​គោលដៅ​គឺ ៖

ក្រុម​ទី​១-​ផ្នែក​អាជីវកម្ម សេវាកម្ម​ស្នាក់​នៅ​ភោជនីយដ្ឋាន

ក្រុម​ទី​២-​ផ្នែក​រមណីយដ្ឋាន​ទេសចរណ៍ និង​ទីតាំង​គោលដៅ​ទេសចរណ៍ និង

ក្រុម​ទី​៣-​ផ្នែក​ដឹក​ជញ្ជូន​ផ្លូវគោក ផ្លូវទឹក ។

ផ្លូវដើរថ្មើជើង Pub Street នៅខេត្តសៀមរាប

គោលដៅ​ទាំងនោះ​សុទ្ធតែ​មាន​លិខិត​បទដ្ឋាន​ជា​ច្រើន ដើម្បី​ផ្សព្វផ្សាយ​តាម​កន្លែង​នីមួយ​ៗ សម្រាប់​ជា​ការ​អប់រំ​ណែនាំ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កាន់​កន្លែង​នោះ​អនុវត្ត​តាម ។ យ៉ាងណា​ក៏​ដោយ លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា រាល់​វិធានការ​ខាងលើ​យើង​នឹង​ចាប់ផ្តើម​អនុវត្ត​យ៉ាង​យូរ​នៅ​ចុងខែ​កក្កដា​នេះ ដោយ​លោក​អះអាង​ថា រាល់​ចំណុច​ធំ​ៗ​ខាងលើ​នេះ គឺជា​មូលដ្ឋាន​ដែល​យើង​អាច​នឹង​ប្រកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ មានការ​ជឿជាក់​លើ​ការ​រៀបចំ ក៏​ដូច​ជា​វិធានការ​របស់​អាជ្ញាធរ​ខេត្តសៀមរាប ក្នុង​ការ​ធានា​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោក ពៅ ពិ​សិទ្ធ ថែម​ទាំង​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ សូម​អញ្ជើញ​មក​ទស្សនា​ខេត្តសៀមរាប​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត​ព្រោះថា ភ្ញៀវ​បរទេស​គេ​បាន​ចំណាយ​ពេល​វេលា ហើយ​ហោះ​មក​ពី​ប្រទេស​ជាង​១០០​លើ​សកលលោក មក​ទស្សនា​ប្រាសាទអង្គរវត្ត ដែល​ជា​កេរ​មរតក​ដូនតា​របស់​យើង ។ ចុះ​យើង​ជា​កូន​ខ្មែរ ហេតុ​អី្វ​ដែល​មិន​ចំណាយពេល​វេលា​មក​ទស្សនា​ប្រាសាទអង្គរវត្ត ដែល​ជា​សម្បត្តិ​មហាសាល​របស់​ខ្មែរ និង​ជា​សម្បត្តិ​អច្ឆរិយៈ​លើ​លោក។

លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ថា ការ​មកទស្សនា​ប្រាសាទអង្គរវត្ត​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ ក៏​ជា​ការ​បង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ៗ​ផង​ដែរ ព្រោះថា មរតក​ដូនតា​ខ្មែរ​នេះ​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់ជាតិខ្មែរ​យើង រួម​ទាំងគ្រប់​ជាតិ​សាសន៍​លើ​សកលលោក​ថែម​ទៀត ។ ដូច្នេះ​សូម​បងប្អូន​ខ្មែរ​ទាំងអស់ ត្រូវ​តាំងចិត្ត​ថា​មួយ​ជីវិត​ត្រូវ​តែ​មក​ស្គាល់ មក​ទស្សនា​អង្គរវត្ត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ៕

(ប្រភពព័ត៌មាន: kohsantepheapdaily.com.kh)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ