Trending now

កម្ពុជាប្រារព្ធពិធីបុណ្យវិសាខបូជា យ៉ាងអធិកអធម នៅលើភ្នំព្រះរាជទ្រព្យ

16:55 | 18/05/2019 (ប្រភព៖ Fresh News)

ប្រជាជាតិកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រារព្ធពិធីបុណ្យវិសាខបូជា ឬពិសាខបូជាយ៉ាងអធិកអធមនៅលើភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ ស្ថិតនៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដែលជាមជ្ឈមណ្ឌលព្រះពុទ្ធសាសនាដ៏ធំមួយ និងជាអតីតរាជធានីខ្មែរផងដែរ។ នេះបើតាមលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានបន្តថា ពិធីបុណ្យវិសាខបូជា ឬពិសាខបូជានេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពុទ្ធបរិស័ទ សិស្សានសិស្សយ៉ាងច្រើនកុះករ។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ពីព្រោះពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ (UN) ក៏បានប្រកាសទទួលស្គាល់ «វិសាខបូជា» ជាពិធីបុណ្យសាសនាអន្តរជាតិ ដែលបុគ្គលិកធ្វើការ និងសាធារណៈជនអាចប្រារព្ធធ្វើបាននៅទូទាំងពិភពលោកទៀតផង៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន