Trending now

កម្ពុជាបញ្ជូនកងទ័ពមួកខៀវជិត ៣០០នាក់ ទៅបំពេញបេសកកម្មនៅម៉ាលី

16:31 | 18/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១៧ ខែឧសភា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រព្រឹត្តទៅពិធីជូនដំណើរ កង ទ័ពមួកខៀវរបស់កម្ពុជា ទៅកាន់ប្រទេសម៉ាលី ដើម្បីបំពេញបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ

កងទ័បមួកខៀវកម្ពុជា (រូបថតៈ vov.vn)

ពិធីជូនដំណើរនេះបានប្រារពធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកការងារ បញ្ជូនកងកម្លាំងកម្ពុជា ចូលរួមបេសកកម្មរក្សាសន្ដិភាព របស់អង្គការសហប្រជាជាតិ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

អញ្ជើញថ្លែងក្នុងពិធី ទេសរដ្ឋមន្ដ្រី ប៉ុល សារឿន បានថ្លែងដែរថា “រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងគោលដៅនិរន្ដរភាព នៃការបញ្ជូនកងកម្លាំង រក្សាសន្ដិសុខរបស់ខ្លួន បន្ដចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីបន្ដវិភាគទានរួមចំណែកជាមួយសហគមន៍អន្ដរជាតិ ក្នុងបុព្វហេតុសន្ដិភាព នៅលើពិភពលោក។ លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តលើការងារប្រតិបត្តិការរក្សាសន្ដិភាព ហើយបានត្រៀមកម្លាំងក្នុងប្រព័ន្ធត្រៀមបម្រុងរហ័សរួចជាស្រេច ដើម្បីផ្ដល់ការគាំទ្រទៅតាមលទ្ធភាព និងសមត្ថភាពជាក់ស្ដែង តាមសំណូមពររបស់អង្គការសហប្រជាជាតិ និងបានប្ដេជ្ញាជំរុញបង្កើនការប្រើប្រាស់ កងកម្លាំងជានារី សម្រាប់ធានានិរន្ដរភាព នៃការចូលរួមបំពេញបេសកកម្មរក្សាសន្ដិភាពយូរអង្វែង”។

កងទ័ពមួកខៀបកម្ពុជា ចេញដំណើរបំពេញបេសកម្មអន្តរជាតិ (រូបថតៈ vov.vn)

បើយោងតាមទេសរដ្ឋមន្ដ្រី លោក ប៉ុល សារឿនថា “អស់រយៈពេល១៣ឆ្នាំមកហើយ ដែលកម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវរាប់ពាន់នាក់ ទៅបំពេញបេសកកម្មរក្សាសន្ដិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ប៉ុន្ដែការរក្សាសន្ដិភាព កំពុងជួបប្រទះនឹងបញ្ហាប្រឈមនាន ដោយតួអង្គមិនមែនរដ្ឋ បានបង្កសង្គ្រាមឧទ្ទាម វាយប្រហារ មកលើកងកម្លាំងរក្សាសន្ដិភាពរបស់កម្ពុជា បណ្ដាលឲ្យបាត់បង់ជីវិតនឹងពិការជាច្រើន។ លោកទេសរដ្ឋមន្ដ្រី ប៉ុល សារឿន ក៏បានថ្លែងអំណរគុណចំពោះវត្តមាន មន្ដ្រីតំណាងអ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ដែលតែងតែមានវត្តមានផ្ដល់ការគាំទ្រចូលរួមជាប្រចាំ គ្រប់ពិធីជូន-ទទួលដំណើរដែលជាការលើកទឹកចិត្ត ដល់កងរក្សាសន្ដិភាពកម្ពុជា ក្នុងការចូលរួមបេសកកម្មមនុស្សធម៌ របស់អង្គការសហប្រជាជាតិ”។

សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូងកងកម្លាំងមួកខៀវចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅតាមបណ្តាប្រទេសនានាចំនួន ៦,០៥៣នាក់ នារី ២៨៥នាក់។ កម្ពុជាបានក្លាយជាប្រទេសដែលបានរួមចំណែកធំបំផុតក្នុងអាស៊ាន ដែលបានមានកម្លាំងរក្សាសន្តិភាពកំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្នកងកម្លាំងកម្ពុជា ៧៩៧នាក់ មាននារី ៥៤នាក់ បានដាក់ពង្រាយនៅតាមបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រីក និងមជ្ឈឹមបូព៌ា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ