Trending now

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ី ចំនួនបីថ្ងៃនៅខេត្តសៀមរាប

09:05 | 13/07/2019 (យោងតាម akp.gov.kh សរុបដោយស្រីព្រេជ)

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ី ឆ្នាំ២០១៩ នៅទឹកដីអង្គនៃខេត្តសៀមរាប មានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ដើម្បីអបអរសាទរខួបអនុស្សាវរិយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-ឥណ្ឌូណេស៊ី។

រូបថតៈ .akp

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ី ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ពិព័រណ៍ពាណិជ្ជកម្ម មិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ីនាថ្ងៃខាងមុខ គឺនឹងមានការតាំងបង្ហាញផលិតផលចម្រុះដោយ ក្រុមហ៊ុនជាង១០០ អមជាមួយវេទិកាធុរកិច្ច កម្មវិធីសម្តែងសិល្បៈ ការប្រកួតកីឡាមិត្តភាព ការផ្លាស់ប្តូរលិខិតអបអរសាទរ និងសៀវភៅមិត្តភាពខួប៦០ឆ្នាំ មហោស្រពភាពយន្ត និងការសម្ពោធសមិទ្ធផលនានាជាដើម។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ .akp)

សន្និសីទសារព័ត៌មាននេះ ទទួលបានការអញ្ជើញជាគណៈអធិបតីភាពពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជា និងមានការចូលរួមពីមន្ត្រីនៃប្រទេសទាំងពីរ រួមជាមួយអ្នកសារព័ត៌មាន ប្រមាណជាង ៣០រូប។

ឯកឧត្តមបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូណេស៊ី កាលពីឆ្នាំ២០១៨ សម្រេចបានទឹកប្រាក់ចំនួន ៥៥៨.៦២លានដុល្លារ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅកាន់ឥណ្ឌូណេស៊ី មានទឹកប្រាក់ ៣៣លានដុល្លារ និងនាំចូលមានទឹកប្រាក់ ៥២៥.៦លាន ដុល្លារ។ គិតត្រឹមខែមេសា ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ១៩៦.២៦លាន ដុល្លារ គឺបានកើនឡើង ១០.៤៨ភាគរយ ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។

ប្រតិភូអញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថតៈ .akp)

ឯកឧត្តម ស៊ូឌាម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំនៅកម្ពុជាបាន គូសបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ភាគីទាំងពីរបានចុះអនុស្សរណៈ ស្តីពីការមិនយកពន្ធត្រួតគ្នា និងការបង្ការអំពើបន្លំពន្ធពាក់ព័ន្ធប្រាក់ចំណូល ព្រមទាំងអនុស្សរណៈស្តីពីការកសាងសមត្ថភាពលើវិស័យកសិកម្ម និងសេដ្ឋកិច្ច។ ដោយឡែកសម្រាប់វិស័យ ទេសចរណ៍ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ឥណ្ឌូណេស៊ីបានបង្កើតជើងហោះហើរត្រង់ ពីទីក្រុងហ្សាកាតា-ភ្នំពេញ-ហ្សាការតា ដោយក្រុមហ៊ុន City Link Indonesia រៀងរាល់ថ្ងៃចន្ទ-ពុធ និងសុក្រ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus 320 ដែលអាចផ្ទុកអ្នកដំណើរបាន ១៨០នាក់៕

(យោងតាម akp.gov.kh សរុបដោយស្រីព្រេជ)

(យោងតាម akp.gov.kh សរុបដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស