Trending now

កម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកដំបូង ស្អែកនេះ

16:59 | 10/06/2019 (ប្រភព៖ Freshnews)

កិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៤ នឹងត្រូវរៀបចំលើកដំបូង នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែមិថុនា​ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ និងលើកទិសដៅអនុវត្តបន្ដ ជូនក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ។

កម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកដំបូង ស្អែកនេះ

កិច្ចប្រជុំប្រចាំតំបន់នេះ នឹងធ្វើឡើងក្រោមវត្តមានលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងសមាជិកក្នុងតំបន់អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនង បង្កើនចំណងមិត្តភាព សាមគ្គីភាព ស្វែងយល់អំពីប្រពៃណី វប្បធម៌ រវាងសមាជិកនៃប្រទេសក្នុងតំបន់អាស៊ានផងដែរ ។

បើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា នេះគឺជាលើកទី១ ហើយក៏ជាមោទនកភាព សម្រាប់ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំតំបន់នេះដែរ ។ ឆ្លងតាមការប្ដូរវេនរបស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន នៅថ្ងៃអនាគត កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN University Games) ក្រោមការប្រគល់ភារកិច្ចរបស់ក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន ដោយសហការ និងមានការចូលរួមពីសមាជិកអាស៊ានទៀតផង ។

គួរដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៤ ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ នៅរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន និងគណៈប្រតិ ដែលចូលរួមកិច្ចប្រជុំ ក៏មានគម្រោងធ្វើដំណើរទស្សនៈកិច្ច នៅសារៈមន្ទីរជាតិ និងតំបន់ទេសចរណ៍មួយចំនួន ជុំវិញរាជធានីភ្នំពេញ មុនធ្វើដំណើរនិវត្តន៍ចាកចេញពីប្រទេសកម្ពុជាផងដែរ៕

(ប្រភព៖ Freshnews)

(ប្រភព៖ Freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន