Trending now

កម្ពុជាត្រៀមខ្លួនរួមដំណើរជាមួយបណ្តាប្រទេសដើម្បីអភិវឌ្ឍន៍កិច្ចព្រមព្រៀង RCEP

15:01 | 30/11/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

កិច្ចព្រមព្រៀង RCEP ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដោយមានក្ដីសង្ឈឹមថា នឹងបង្កើតលំហពាណិជ្ជកម្មសេរី និងវិនិយោគបើកទូលាយរវាងប្រទេសជាសមាជិកអាស៊ានទាំង ១០ និងខឿនសេដ្ឋកិច្ចអភិវឌ្ឍក្នុងតំបន់។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានព្យាករណ៍ថា ក្រោយពេល RCEP ចូលជាធរមាននោះ នឹងជួយសម្រួលដល់ការនាចេញជាប្រចាំឆ្នាំរបស់កម្ពុជាកើនឡើង ៧,៣% ទុនវិនិយោគបរទេសកើនឡើង ២៣,៤% ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP

ក្រោយរយៈពេល ៨ ឆ្នាំ ធ្វើការចរចាយ៉ាងសកម្ម ដោយជំនះពុះពារលើភាពខុសប្លែកគ្នា និងបញ្ហាសាកល្បងជាច្រើនមក កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបានប្រទេសអាស៊ានទាំង ១០ និងដៃគូក្រៅតំបន់ចំនួន ៥ ធ្វើការចុះហត្ថលេខាជាផ្លូវការ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅទីក្រុងហាណូយកន្លងទៅ។ នេះគឺជាសមិទ្ធិផលដ៏ធំធេង ព្រមទាំងកំណត់រូបរាងតំបន់ពាណិជ្ជកម្មសេរី ដែលមានទំហំធំបំផុតនៅលើពិភពលោក ក៏ដូចជានាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសហត្ថលេខីទាំងអស់ ក្នុងនោះមានកម្ពុជាផងដែរ។

RCEP ត្រូវបានវាយតម្លៃថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំបំផុតនៅលើពិភពលោក ដោយមានចំនួនប្រជាជនប្រមាណ ២,២ ពាន់លាននាក់ ស្រូបយក ៣០% នៃ GDP និង ២៨% នៃការដោះដូរពាណិជ្ជកម្មសកលលោក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ត្រូវបានមជ្ឈដ្ឋានអ្នកសារព័ត៌មាន និង អ្នកប្រាជ្ញនៅកម្ពុជាវាយតម្លៃថា នឹងជួយផ្លាស់ប្តូរយ៉ាងខ្លាំងនូវលំហូរពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ បង្កើតកម្លាំងចលករដ៏សំខាន់ក្នុងការជួយសម្រួលការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានប្រកបដោយចីរភាព ដើរតួនាទីជាកាតាលីករក្នុងកំណើនសេដ្ឋកិច្ច កែលម្អជីវភាពរស់នៅ និងមុខរបររបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាជួយស្ដារខឿនសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ ១៩ ផងដែរ។

លោកឆេងគឹមឡុងអនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) របស់កម្ពុជាបានវាយតម្លៃថា ការចូលរួម RCEP បាននាំមកនូវឱកាសថ្មីៗជាច្រើនសម្រាប់ កម្ពុជាដូចជា៖ ពង្រីកទីផ្សារនាំចេញដែលមិនទាន់បានធ្វើអាជីវកម្ម ពង្រឹងការទាក់ទាញទុនវិនិយោគបរទេស ហើយមានឱកាសកាន់តែច្រើន ដើម្បីពង្រឹងខឿនសេដ្ឋកិច្ច និងមូលដ្ឋានកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជាត្រូវរៀបចំរចនាសម្ព័ន្ធទីផ្សារនាំចេញឡើងវិញ ធ្វើពិពិធកម្មផលិតផល លើកកម្ពស់សមត្ថភាពប្រកួតប្រជែងសម្រាប់ផលិតផល និងសេវាកម្មចំពោះទាំងទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញផងដែរ។

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា(CDRI) បានមានប្រសាសន៍ថាក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប លោកមានសេចក្តីសប្បាយរីករាយ និងជឿជាក់ថាកិច្ចព្រមព្រៀង RCEP នឹងជំរុញការអភិវឌ្ឍរបស់តំបន់ ក្រោយពីកូវីដ ១៩។ RCEP ពិតជាមានសារៈសំខាន់ដ៏ធំធេង ក្នុងបរិបទ ដែលខឿនសេដ្ឋកិច្ចសកលលោកកំពុងបាត់តុល្យភាព ដោយសារជំងឺរាតត្បាត និងការគាំពារនិយម។ក្នុងបរិបទបច្ចុប្បន្ន RCEP នឹងនាំមកនូវឱកាសជាច្រើនសម្រាប់កម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន។

ស្របនឹងទស្សនៈនេះ លោក ផវី អ្នកយកព័ត៌មានផ្នែកសេដ្ឋកិច្ច នៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍បានអះអាងថា៖ កិច្ចព្រមព្រៀង RCEP បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់កម្ពុជា ប៉ុន្តែក៏មានឧបសគ្គជាច្រើន ដែលទាមទារឲ្យកម្ពុជាត្រូវជំនះពុះពារផងដែរ។

កិច្ចព្រមព្រៀង RCEP ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកាឆ្នាំ ២០១២ នៅទីក្រុងភ្នំពេញនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ដោយមានក្ដីសង្ឈឹមថា នឹងបង្កើតលំហពាណិជ្ជកម្មសេរី និងវិនិយោគបើកទូលាយរវាងប្រទេសជាសមាជិកអាស៊ានទាំង ១០ និងខឿនសេដ្ឋកិច្ចអភិវឌ្ឍក្នុងតំបន់។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានព្យាករណ៍ថា ក្រោយពេល RCEP ចូលជាធរមាននោះ នឹងជួយសម្រួលដល់ការនាចេញជាប្រចាំឆ្នាំរបស់កម្ពុជាកើនឡើង ៧,៣% ទុនវិនិយោគបរទេសកើនឡើង ២៣,៤% ហើយផលិតផលក្នុងស្រុកសរុបកើនប្រមាណ ២ % ផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: VOV)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន