Trending now

កម្ពុជាដណ្តើមបានពានរង្វាន់លេខ៣ក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតលំដាប់អន្តរជាតិលើកទី១៧នៅវៀតណាម

16:53 | 27/08/2018 (យោងតាម Fresh News)

យុគសម័យ - បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញក្រុមរ៉ូបូតរបស់កម្ពុជាបានផ្តួលក្រុមរ៉ូបូតមកពីប្រទេសថៃ ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតរ៉ូបូតលំដាប់អន្តរជាតិលើកទី១៧ (17th ABU Robocon 2018) ដែលបានប្រារព្ធឡើងវៀតណាម នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨។

រូបថត៖ Fresh News

ព្រឹត្តិការណ៍ប្រកួតប្រជែងរ៉ូបូត ABU Robocon 2018 លើកទី១៧ ដែលរៀបចំឡើងនៅខេត្ត Ninh Binh (វៀតណាម) នេះ មានការចូលរួមពីប្រទេសស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៧ប្រទេស ស្មើនឹង ១៨ក្រុម។ ការប្រកួតនៅឆ្នាំនេះ វៀតណាមទទួលបានចំណាត់ថ្នាក់លេខ១ ប្រទេសចិនលេខ២ ហើយកម្ពុជានិង ជប៉ុនទទួលបានលេខ៣។

ក្រុមរ៉ូបូតកម្ពុជា ក្រៅទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៣ទៅ ក៏ទទួលបានពានរង្វាន់កិត្តិយសពីក្រុមហ៊ុន Panasonic ផងដែរ។

ការប្រកួតឆ្នាំ២០១៨នេះ គឺជាឆ្នាំទី២ ដែលកម្ពុជាបានបញ្ជូនក្រុមរ៉ូបូតរបស់ខ្លួនចូលរួម បន្ទាប់ពីឆ្នាំ២០១៧កន្លងទៅបានចូលរួមប្រកួតនៅប្រទេសជប៉ុន។ ក្រុមរ៉ូបូតកម្ពុជា ដែលចូលរួមការប្រកួត 17th ABU Robocon 2018 នៅវៀតណាមនាឆ្នាំនេះ តំណាងដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បន្ទាប់ពីបានជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា៕

(យោងតាម Fresh News)

(យោងតាម Fresh News)

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ