Trending now

កម្ពុជាឈ្នះមេដាយមាស Asian Games ទី២ ដោយកីឡាករ សាលី អ៊ូមើត

21:34 | 25/08/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - កម្ពុជាបានបើកទំព័រប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀតក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នាទីក្រុងហ្សាកាតា-ប៉ាឡាំបាំង ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត បានដណ្ដើមមេដាយមាស ១គ្រឿងទៀត លើវិញ្ញាសា Ski Modified នាយបេសកកម្ម ។

រូបថតៈ freshnewsasia

នេះគឺជាមេដាយមាសទី២ ហើយដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងបេសកកម្មប្រកួតកីឡា Asian Games ឆ្នាំ២០១៨ បន្ទាប់ពីកីឡាការិនីវ័យក្មេង ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១គ្រឿងកាលពីថ្ងៃទី២៤ខែសីហា ប៉ុន្ដែសមិទ្ធិផលបណ្ដោះអាសន្ននេះ គឺជាការបង្កើតនូវប្រវត្តិសាស្ដ្រថ្មីដ៏អស្ចារ្យមួយទៀត សម្រាប់ប្រទេសកម្ពុជា ដែលដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងមួយឆ្នាំ ក្នុងរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាបានបញ្ជូនអត្តពលិកចូលរួមក្នុងព្រឹត្តិការណ៍នេះ បន្ទាប់ពីកីឡាការិនី ស៊ន សៀវម៉ី បានឈ្នះមេដាយមាស ១គ្រឿងលើកដំបូង កាលពី Asain Games ឆ្នាំ២០១៤ នៅកូរ៉េខាងត្បូង។

រូបថតៈ freshnewsasia

កីឡាការិនី​ខ្មែរ​-​អាមេរិក ខាន់ ចេ​សា នៃ​កីឡា Ju-Jitsu បានឈ្នះ​មេដាយមាស​ ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games នៅ​ឥណ្ឌូណេស៊ី បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម Mahra Alhinaai ១០០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

រូបថតៈ Thmeythmey

កីឡាការិនី​ ខាន់ ចេ​សា នៃ​កីឡាJu-Jitsu បាន​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ លើ​ប្រភេទ​ទម្ងន់​ក្រោម​៤៩​គីឡូក្រាម បន្ទាប់ពី​បាន​យកឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenna Kaila Napolis ១០០-០ នៅ​សង្វៀន JCC - Assembly Hall ប្រទេស​ឥណ្ឌូណេស៊ី​។​

រូបថតៈ freshnewsasia

ចេ​សា បើកឆាក​ជាមួយនឹង​ជ័យជម្នះ ១០០-០ លើ​កីឡាការិនី​ថៃ Suwanan Boonsorn នៅ​វគ្គ​៣២​នាក់ បន្ទាប់មក​ឈ្នះ​កីឡាការិនី​ចិន Yi-Wen La ដែល​បាន​បោះបង់ចោល​ការប្រកួត​។ ឈានទៅ​វគ្គ​បន្ត ចេ​សា យកឈ្នះ​កីឡាការិនី​អ៊ីរ៉ង់ Nahid Pirhady មុននឹង​បន្ត​ឈ្នះ​កីឡាការិនី​ហ្វីលីពីន Jenna Kaila Napolis​។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន