Trending now

កម្ពុជាចូលរួមយ៉ាងសកម្មក្នុង​កម្មវិធី​ប្រកួតកីឡា​កងទ័ព​អន្តរជាតិលើក​ទី​៦

15:37 | 02/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - សិក្ខាកាម​យោធា​កម្ពុជា ចំនួន​៤០​រូប ដែល​កំពុង​សិក្សា នៅតាម​បណ្តា​គ្រឹះស្ថាន ឧ​ត្ត​ម​សិក្សាអប់រំ​យោធា នៃ​ក្រសួងការពារជាតិ រុស្ស៊ី និង​នៅតាម​តំបន់​សំខាន់ៗ មួយចំនួនទៀត នៅក្នុង​សហព័ន្ធរុស្ស៊ី បាន​ចូលរួម ក្នុង​កម្មវិធី​ប្រកួត កីឡា​កងទ័ព​អន្តរជាតិ លើក​ទី​៦ ដែល​ប្រារព្ធ​ពិធី​បើក កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ ក្នុង​ទីក្រុង​ព្យូ​កូប សហព័ន្ធរុស្ស៊ី​។​

កម្ពុជាចូលរួមយ៉ាងសកម្មក្នុង​កម្មវិធី​ប្រកួតកីឡា​កងទ័ព​អន្តរជាតិលើក​ទី​៦

​យោងតាម​របាយការណ៍ ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន ពិសិដ្ឋ នាយការិយាល័យ អនុព័ន្ធយោធា និង​ជា​ទីប្រឹក្សាយោធា អម​ស្ថានទូត ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​ទីក្រុង​មូ​ស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់​ថាៈ ការប្រកួត​កីឡា កងទ័ព​អន្តរជាតិ លើក​ទី​៦ ចាប់​ផ្តើមធ្វើ ពីថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២០​។​

​សិក្ខាកាម​ដែល​ស្ម័គ្រចិត្ត ចូលរួម​ប្រកួត ក្នុង​កម្មវិធី​នេះ រួមមាន​៖ មកពី​សាលា​បញ្ជាការ យោធា​ជាន់ខ្ពស់ ទ័ពអាកាស​ឆ័​ត្រ​យោង ទីក្រុង​រី​ហ្សា​ញ់ ចំនួន​៧​នាក់​, សិក្ខាកាម​សិក្សា នៅ​បណ្ឌិតសភា អវកាស​យោធា MOZAISKOVO ទីក្រុង​សាំង​ពី​ទ័​រ​ស្បឺ​គ ចំនួន​១០​នាក់​, សិក្ខាកាម​យោធា​សិក្សា នៅ​បណ្ឌិតសភាយោធា កងទ័ព​ការពារ​អាកាស នៃ​កងកម្លាំងប្រដាប់អាវុធ សហព័ន្ធរុស្ស៊ី ទីក្រុង​ស្មា​ល​លែ​ន ចំនួន​៥​នាក់​, សិក្ខាកាម​សិក្សា នៅ​វិទ្យាស្ថាន​វិស្វករ កាំភ្លើង​ធំ និង​កាំជ្រួច ទីក្រុង​ផេ​ន​ហ្សា ចំនួន​១០​នាក់​, និង​សិក្ខាកាម​សិក្សា នៅ​បណ្ឌិតសភាយោធា ការពារ​វិទ្យុសកម្ម គីមី​សាស្ត្រ និង​ជីវសាស្ត្រ ទីក្រុង KOSTROMA ចំនួន ៨ នាក់​។​

កម្ពុជាចូលរួមយ៉ាងសកម្មក្នុង​កម្មវិធី​ប្រកួតកីឡា​កងទ័ព​អន្តរជាតិលើក​ទី​៦

ក្នុង​របាយការណ៍​ដដែល ក៏បាន​ឱ្យដឹងថាៈ កាលពី​ឆ្នាំ​២០១៩ កន្លងទៅ មាន​សិក្ខាកាម និស្សិត​យោធា​កម្ពុជា មកពី​គ្រឹះស្ថាន ចំនួន ២ ក៏​ធ្លាប់បាន​ចូលរួម ប្រកួតប្រជែង ផងដែរ ដែល​កាលនោះ មួយក្រុម ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ និង​មួយក្រុម​ទៀត ទទួល​ចំណាត់ថ្នាក់​លេខ​៣​។​ គួរ​បញ្ជាក់ដែរថាៈ កម្មវិធី International Army’s Games គឺជា​កម្មវិធី​ប្រកួត​កីឡា កងទ័ព​អន្តរជាតិ ដែលមាន​បេក្ខភាព ចូលរួម​ប្រកួត​ចម្រុះ ដោយ​សិក្ខាកាម ជា​និស្សិត​យោធា តាម​បណ្តា​ប្រទេស ផ្សេងៗ​ជាច្រើន​។ កម្មវិធី​នេះ ត្រូវបាន​ធ្វើឡើង រួមគ្នា​ជាមួយ នឹង​វេទិការ​បច្ចេកទេស យោធា​អន្តរជាតិ លើក​ទី​៦ (6th International Military-Technical Forum “Army-2020”) ដែល​រៀបចំ​ដោយ ក្រសួងការពារជាតិ រុស្ស៊ី និង​ជា​ព្រឹ​តិ្ត​ការណ៍ ការតាំងពិព័រណ៍​ដ៏​ធំ​មួយ នៅ​ប្រទេស​រុស្ស៊ី ផ្ដោតលើ​វិស័យ​យោធា ដូចជា បច្ចេកវិទ្យា​យោធា គ្រឿង​សព្វាវុធ និង​ឧបករណ៍​យោធា ដែល​ជឿនលឿន សម្រាប់​ភ្នាក់ងារ​សន្តិសុខ​៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: qdnd.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម