Trending now

កម្ពុជា ទទួលយក​វ៉ាក់សាំង​កូវីដ១៩ របស់ចិន ១លានដូស ​

16:58 | 18/01/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះ​ថា ប្រទេសចិន បាន​សម្រេច​ផ្តល់​ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស សម្រាប់ចាក់ឲ្យប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ​ ចំនួន ៥០ម៉ឺននាក់​។​ ​អ្នក ដែលត្រូវចាក់វ៉ាក់សាំងចិនមុនគេ​ គឺអ្នកនៅជុំវិញសម្តេចផ្ទាល់​ ជុំវិញព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងប្រធានរដ្ឋសភា ជាដើម។

កម្ពុជា ទទួលយក​វ៉ាក់សាំង​កូវីដ១៩ របស់ចិន ១លានដូស ​

បន្ទាប់មក សម្តេចថា ខ្សែត្រៀមជួរមុខ គឺក្រុមគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងគ្រប់ប្រភេទ មន្ត្រីយុត្តិធម៌ អ្នកបោសសម្អាត​ គ្រូបង្រៀន អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងអ្នករត់តាក់ស៊ី នឹងត្រូវទទួលបានវ៉ាក់សាំង ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត​។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កន្លងមក សម្តេចបានប្រកាសថា កម្ពុជាទទួលយកតែវ៉ាក់សាំងណា ដែលអង្គការសុខភាពពិភពលោក ប្រកាសទទួលស្គាល់ប៉ុណ្ណោះ។ ប៉ុន្តែ​មកដល់ពេលនេះ សម្តេចបញ្ជាក់ថា អង្គការសុខភាពពិភពលោក មិនទាន់ប្រកាសទទួលស្គាល់​វ៉ាក់សាំងរបស់ក្រុមហ៊ុនណាមួយនៅឡើយទេ​។

ដូច្នេះនៅពេលនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមានភា​ចាំបាច់ ត្រូវតែទទួល​យក​វ៉ាក់សាំង​កូវីដ១៩ របស់ក្រុមហ៊ុនចិន គឺស៊ីណូហ្វាម​ ដើម្បីចាក់ជូនប្រជាជនកម្ពុជា ខណៈដែល​វ៉ាក់សាំង​របស់ចិននេះ ត្រូវបាន​ចាក់នៅប្រទេសជាច្រើនរួចមកហើយ​ ក្នុងនោះ មានទាំងមេដឹកនាំចិន និងមេដឹកនាំប្រទេសឥណ្ឌូនេស៊ី ជាដើម។​

សម្តេចតេជោ ហ៊ុន សែន ​បាន​បញ្ជាក់ថា «យើងមិនអាចរង់ចាំតទៅទៀតទេ ដោយសារតែភាពចាំបាច់​ក្នុងកិច្ចការពារ​ប្រជាជនកម្ពុជាយើង។ ប៉ុន្មានថ្ងៃនេះ មានឆ្លងច្រើន គឺកាលពីម្សិលមិញ ឆ្លង ១៥នាក់ ហើយនៅថ្ងៃនេះ ពលករមកពីថៃ ឆ្លង ១០នាក់ទៀត»។

​សម្តេចតេជោ ​បន្តថា វ៉ាក់សាំងចិន គឺងាយស្រួលក្នុងការរក្សាទុក​ ក៏ងាយស្រួលក្នុង​ការដឹកនាំជញ្ជូន​ពីចិន មកកម្ពុជា​៕ ​

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ