Trending now

កម្ពុជា ត្រៀម​ដាក់​ប​ញ្ជូ​ល​កីឡា​ជាង ៣០ ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម​

11:50 | 29/11/2020 (ហេង វុធ្ធ)

អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បានប្រកាស​ប្រាប់ឱ្យដឹង​ថា ប្រទេស​កម្ពុជា ត្រៀម​ដាក់​ប​ញ្ជូ​ល​កីឡា ជាង ៣០ ប្រភេទ ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នៅ​វៀតណាម លើក​ទី​៣១ ឆ្នាំ​២០២១ ខាងមុខនេះ ដោយមាន​កីឡា ៤០ ប្រភេទ ដែល​ត្រូវ​ប្រកួត ។ ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​វៀតណាម​នេះ គ្រោង​នឹងធ្វើ នៅ​រដ្ឋធានី​ហាណូយ ចាប់ពី​ថ្ងៃទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មានប្រសាសន៍ថាៈ មកដល់ពេលនេះ វៀតណាម បានជ្រើសរើស​កីឡា ប្រហែល ៤០ ប្រភេទ ដែល​ត្រូវ​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១, ហើយ​ក្នុង​ប្រភេទ​កីឡា​ទាំងនោះ កម្ពុជា​បានជ្រើសរើស​កីឡា ប្រហែល​ពី ២០ ទៅ ៣០ ប្រភេទ ដែល​សុទ្ធសឹង​ជា​កីឡា ដែលមាន​សក្ដានុពល ដើម្បី​ឈានទៅ​ដណ្តើម​មេដាយ ជូន​ជាតិ​មាតុភូមិ ។ ប៉ុន្តែ​យើង​អត់​ទាន់​កំណត់ និង​ជ្រើសរើស នៅឡើយ​ទេ ដោយ​វៀតណាម នៅ​មិនទាន់​រៀបចំ​ប្រភេទ​កីឡា ដែល​ហៅថា ការកំណត់​ចុងក្រោយ ។ ទោះបីជា​យ៉ាងណា ចំនួន​ប្រភេទ​កីឡា ទាំងអស់​នោះទេ វៀតណាម នឹង​ប្រកាស​ជា​ផ្លូវការ នាពេល​ឆាប់ៗ​នេះ ។

​លោក បាន​មានប្រសាសន៍​ទៀតថាៈ សម្រាប់​ការប្រកួត ខាងមុខនេះ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន កំពុង​រៀបចំ​យុទ្ធសាស្ត្រ ក្នុងការ​ពង្រឹងសមត្ថភាព​កីឡាករ កីឡាការិនី គ្រប់​ប្រភេទ​កីឡា ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ឈានទៅ​សម្រេចបាន​ជោគជ័យ ។​

​លោក​បាន​បញ្ជាក់ថាៈ នៅ​ដើមឆ្នាំ ឬ​ពាក់កណ្តាល ឆ្នាំ​២០២១ កម្ពុជា ក៏​ត្រៀម​បញ្ជូន​កីឡាករ កីឡាការិនី​កម្ពុជា ជាង ១០០ នាក់ ទៅ​ហ្វឹកហាត់ នៅក្រៅ​ប្រទេស ជាពិសេស​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ត្រៀម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣១ នេះ​ផងដែរ ។​ លោក​បាន​បញ្ជាក់ទៀតថាៈ សម្រាប់​កម្ពុជា គឺមាន​ប្រភេទ​កីឡា ដែលមាន​សក្តានុពល ក្នុងការ​ឈានទៅ​ដណ្តើម មេដាយ មានដូចជា តេ​ក្វាន់​ដូ ប៉េតង់ ជឺ​ជិត​ស៊ូ គុន​ខ្មែរ វាយ​កូន​បាល់ ប្រដាល់សកល វ៉ូ​វី​ណា​ម សីដក់ និង​ចំបាប់ ជាដើម ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: https://www.rasmeinews.com/)

(ហេង វុធ្ធ)

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម