Trending now

ក្នុងមួយថ្ងៃៗខេត្តព្រះវិហារនាំចេញចេកណាំវ៉ាជាង១០០តោនទៅកាន់ទីផ្សារ

14:45 | 14/08/2020 (សរុបដោយ ហេង វុធ្ធី)

ជាទូទៅផ្លែចេកណាំវ៉ាខ្ចីត្រូវបានប្រជាពលរដ្ឋនិយមយកទៅស្លកកូរ ស្លម្ជូរ ធ្វើជាអន្លក់ ធ្វើជាឱសថឬសំរួលដល់ក្រពះ និងពោះវៀនបានល្អផងដែរ រីឯផ្លែទុំធ្វើនំអន្សម អន្សមអាំង ចេកចៀន ធ្វើដំណាប់ បង្អែមចេកខ្ទិះ ចេកាប ចេកអំាងជាដើម ។ ចំណែកដើមចេក អាចធ្វើជាអន្លក់ ស្លសម្លម្ជូរ និងការឆ្លាក់ជា ក្បាច់លម្អនៅពេលមានកម្មវិធីបុណ្យទៀត។

ក្នុងមួយថ្ងៃៗខេត្តព្រះវិហារនាំចេញចេកណាំវ៉ាជាង១០០តោនទៅកាន់ទីផ្សារ

ក្នុងមួយថ្ងៃៗខេត្តព្រះវិហារនាំបានចេញចេកណាំវ៉ាជាង១០០តោនទៅកាន់ទីផ្សារ ដើម្បីបំពេញ តម្រូវការអ្នកបរិភោគ និងការកែច្នៃ។ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តព្រះវិហារ បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថាក្នុងមួយថ្ងៃខេត្តព្រះវិហារ អាចនាំផ្លែចេកណាំវ៉ាចេញចំនួន២០រថយន្តធំ ស្មើនឹង១០០តោន មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ ពិសេសខេត្តសៀមរាម ។ លោកបន្តថា ខេត្តព្រះវិហារមានផ្ទៃដីដាំចេកសរុបជាង១ម៉ឺនហិកតាលើស្រុកចំនួន៣ គឺស្រុកត្បែងមានជ័យ ស្រុកគូលែន និងស្រុកសង្គមថ្មី ។

មួយថ្ងៃមួយថ្ងៃបានដឹកជញ្ជូនទៅរាជធានីភ្នំពេញហើយនិងមួយ ចំនួនទៀតចូលទៅខេត្តសៀមរាប។ដោយម៉ាល្ងាចៗឃើញជិត ២០រយន្តសម្រាប់បងប្អូនយកទៅប្រើប្រាស់ធ្វើជានំធ្វើជាអ្វីផ្សេងៗហើយសម្បូរមែនទែនគឺជិតថ្ងៃសីល ដោយថ្ងៃសីលមានតម្រូវ ការចេកច្រើនបងប្អូនយកទៅវត្តទៅវ៉ា។ទោះជាផ្លែវាមិនសូវធំមែនតែរសជាតិផ្អែមឆ្ងាញ់។

លោកប្រធានមន្ទីរបានបញ្ជាក់ថា ដោយសារតែសណ្ឋានដីមានភាពអំណោយផលនិងសម្បូរទៅដោយជីជាតិ ក្រៅពីការដំាដំណាំចេកខេត្តព្រះវិហារក៏មានដំណាំដែលមានសក្តានុពលខ្លាំងជាច្រើនទៀត មានដូចជា ដំឡូងមី ស្រូវ ស្វាយចន្ទីរ ម្រេច និងល្ពៅដែលដាំដុះលើទំហំ ផ្ទៃដី រហូតដល់ទៅជាង៨ម៉ឺនហិកតា។

ក្នុងមួយថ្ងៃៗខេត្តព្រះវិហារនាំចេញចេកណាំវ៉ាជាង១០០តោនទៅកាន់ទីផ្សារ

សូមបញ្ជាក់ថា ដំណាំចេកណាំវ៉ាត្រូវបានប្រជាពលរដ្ឋខ្មែរនៅតាមទីជនបទស្រុកស្រែចម្ការនិយមដាំស្ទើរគ្រប់ផ្ទះទាំងអស់ ព្រោះវាងាយស្រួលក្នុងការដាំ ដោយគ្រាន់តែដាំកូនបន្ទាប់មកវាដុះជាហូរហែ ហើយទំលាក់ត្រយូងចេញផ្លែជាបន្ដបន្ទាប់។ដំណំាចេកណាំវ៉ានេះបានផ្តល់ផលប្រយោជន៍ជាច្រើនទាំងដើម ស្លឹក ផ្លែ និងត្រយ៉ូង ដែលអាចកែច្នៃធ្វើជាម្ហូប បង្អែម ឱសថ និងសម្ភារសម្រាប់វេចខ្ចប់។
ជាទូទៅផ្លែចេកណាំវ៉ាខ្ចីត្រូវបានប្រជាពលរដ្ឋនិយមយកទៅស្លកកូរ ស្លម្ជូរ ធ្វើជាអន្លក់ ធ្វើជាឱសថឬសំរួលដល់ក្រពះ និងពោះវៀនបានល្អផងដែរ រីឯផ្លែទុំធ្វើនំអន្សម អន្សមអាំង ចេកចៀន ធ្វើដំណាប់ បង្អែមចេកខ្ទិះ ចេកាប ចេកអំាងជាដើម ។ ចំណែកដើមចេក អាចធ្វើជាអន្លក់ ស្លសម្លម្ជូរ និងការឆ្លាក់ជា ក្បាច់លម្អនៅពេលមានកម្មវិធីបុណ្យទៀត។

ស្លឹកចេកក៏មានគុណប្រយោជន៍ច្រើនដែរ សម្រាប់យកទៅ វេចអន្សម ខ្ចប់សំណំបាយម្ហូបអាហារ និងរៀបជាបាយសីសម្រាប់កម្មធីបុណ្យទានជាដើម។ ដោយសារតែគុណប្រយោជន៍ដល់សម្បូរបែបនេះបានធ្វើឲ្យកសិករជាច្រើនងាកមកដំាដំណាំចេកណំាវ៉ា ហើយបានផ្តល់ចំណូលជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ បន្ទាប់ពីមុខរបរធ្វើស្រែចំការ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់