Trending now

កំណើនសេដ្ឋកិច្ចអាស៊ាន+៣ រំពឹងថមថយតិចតួច

17:17 | 03/05/2019 (ប្រភព៖ Phnom Penh Post សរុបព័ត៌មានដោយ សំណាង)

យុគសម័យ - សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បូក ៣ (អាស៊ានបូក ៣) ត្រូវបានរំពឹងថា នឹងរក្សាបានភាពរឹងមាំ ដោយកំណើនសេដ្ឋកិច្ចនឹងគ្រាន់តែថមថយតិចតួចប៉ុណ្ណោះក្នុងឆ្នាំ ២០១៩

យោង​តាម​របាយការណ៍​ស្តីពី​​​ចក្ខុ​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក ៣ (AREO) ឆ្នាំ​ ២០១៩ ​ដែល​ចេញ​ផ្សាយ​​​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​បូក ៣ (AMRO)​ កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ថមថយ​​​​បន្តិច​មក​​នៅ​ត្រឹម ៥,១ ​ភាគរយ​នៅ​ឆ្នាំ​នេះ និង​ ៥ ភាគរយ​ក្នុង​ឆ្នាំ​ ២០២០។​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាស៊ាន​បូក ៣ ក្នុង​កិច្ចប្រជុំ​នា​ពេលកន្លងមក​​។

របាយការណ៍​នេះ​បាន​ចង្អុល​បង្ហាញ​ថា ក្នុង​រយៈពេល​ខ្លី ហានិភ័យ​ដែល​តំបន់​នេះ​ប្រឈម​ ​គឺ​ភាគ​ច្រើន​ជា​ហានិភ័យ​ខាង​ក្រៅ ហើយ​ហានិភ័យ​ធំ​ជាង​គេ គឺ​នៅ​តែ​ជា​ការ​កើន​ឡើង​​នៃ​ភាព​តានតឹង​​ផ្នែក​ពាណិជ្ជកម្ម​ពិភព​លោក​​ដោយសារ​​ការ​ហូត​ពន្ធ​នាំចូល​បន្ថែម​ដោយ​សហរដ្ឋ​អាមេរិក​ ដែល​ត្រូវ​បាន​កំណត់​ថា​ជា​​​ផល​ប៉ះពាល់​​មធ្យម​ហើយ​​អាច​ឈាន​ទៅ​រក​ផល​ប៉ះពាល់​ខ្លាំង​​។

តំបន់​នេះ​ក៏​​អាច​ត្រូវ​រង​គ្រោះ​ផង​ដែរ​ដោយ​បញ្ហា​ភាព​​ងាយ​ប្រែប្រួល​នានាពី​ចលាចល​​ទីផ្សារ​​ហិរញ្ញវត្ថុ​​ ដោយសារ​ការ​រំពឹង​នានា​អាច​ផ្លាស់​ប្តូរ​ភ្លាមៗ​។​ យោង​តាម​របាយការណ៍​នេះ តំបន់​អាស៊ាន​បូក​ ៣ ​ស្ថិត​ក្នុង​ស្ថានភាព​ល្អ ដើម្បី​ជម្នះ​នឹង​​​​ឧបសគ្គ​នានា​ដែល​កើត​ចេញ​ពី​​ការ​ធ្លាក់​ចុះ​តម្រូវ​ការ​ខាង​ក្រៅ​។​

របាយ​ការណ៍​នេះ​បាន​បង្ហាញ​​ទៀត​ថា ដើម្បី​ដោះស្រាយ​​ហានិភ័យ​រយៈពេល​ខ្លី និង​រក្សា​និរន្តរភាព​កំណើន​ អ្នក​បង្កើត​​គោល​នយោបាយ​​ប្រចាំ​តំបន់​នេះ​ គួរ​តែ​កែ​តម្រូវ​ភាព​ចម្រុះ​នៃ​គោល​នយោបាយ​​មួយ ​ដែល​ឆ្លើយ​តប​ទៅ​នឹង​​ស្ថានភាព​វិល​ជុំ (វដ្ដ) ​នៃ​​សេដ្ឋកិច្ច​របស់​ប្រទេស​នីមួយៗ​រៀងៗ​ខ្លួន​​ក្នុង​វដ្ដ​ពាណិជ្ជកម្ម និង​វដ្ដ​ឥណទាន ព្រម​ទាំង​តួនាទី​ខាង​ក្រៅ​​ និង​ភាព​ងាយ​ទទួល​រងគ្រោះ​ផ្នែក​​ហិរញ្ញវត្ថុ​របស់​ពួក​គេ។

ក្នុង​ការ​ចេញ​ផ្សាយ​នៅ​ឆ្នាំ​នេះ របាយការណ៍​នេះ​ដាក់​បញ្ចូល​ការ​សិក្សា​ពី​ប្រធានបទ​ដែល​មាន​ចំណង​ជើង​ថា៖ «​ការ​បង្កើត​ការ​តភ្ជាប់​ និង​សមត្ថភាព​សម្រាប់​សេដ្ឋកិច្ច​ថ្មី» ដែល​អំពាវនាវ​​​ឲ្យ​តំបន់​នេះ​​ទាញ​យក​​ប្រយោជន៍​ពី​ស្ថានភាព​ដែល​បំពេញ​បន្ថែម​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ឱប​ក្រសោប​​​​​បច្ចេកវិទ្យា និង​ពង្រឹង​ការ​ធ្វើ​សមាហរណកម្ម​ពហុ​ភាគី​និយម និង​​ក្នុង​តំបន់។​

របាយការណ៍​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​​នៅ​ក្រៅ​ជំនួប​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី៥២​ របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​មាន​រយៈពេល​ ៥ ថ្ងៃ ​នៅ​ទីក្រុង​ណាឌី ប្រទេស​ដីកោះ​ហ្វីជី ដែល​​បាន​ចាប់​ផ្ដើម​​កាល​ពី​ថ្ងៃ​ពុធ ស្ថិត​ក្រោម​ប្រធាន​បទ​ «​វិបុលភាព​តាម​រយៈ​ការ​ឯកភាព»៕


(ប្រភព៖ Phnom Penh Post សរុបព័ត៌មានដោយ សំណាង)

(ប្រភព៖ Phnom Penh Post សរុបព័ត៌មានដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ