Trending now

កិច្ចប្រជុំអនុគណៈកម្មការសង្គមនិងបរិស្ថានលើកទី៩ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម នៅខេត្តក្រចេះ

00:54 | 15/05/2019

កិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថានលើកទី៩ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម បានប្រារព្ធឡើងនៅថ្ងៃទី៨ខែមីនាឆ្នាំ២០១៩ នៅខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា លោក Khom Douangchantha អគ្គនាយករងនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកបណ្ឌិត Dr. Duong Thanh An អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ និងគោលនយោបាយធនធានធម្មជាតិ និងបរិស្ថាន ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី នៃក្រសួង ស្ថាប័នពាក់ព័ន្ធនានា នៃប្រទេសទាំង៣ កម្ពុជា ឡាវ និងវៀតណាមជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះប្រទេសទាំងបី មានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងទទួលស្គាល់ថាយើងនៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងការធានាថាកំណើនសេដ្ឋកិច្ចឱ្យមាននិរន្តរភាព និងរួមបញ្ចូលជាពិសេសក្នុងការដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងដែរថា ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំង៣ បានអះអាងអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារបរិស្ថាន, ការគ្រប់គ្រង និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព រួមមានធនធានទឹក និងព្រៃឈើ ហើយបានសហការគ្នាអនុវត្តន៍កម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកផងដែរ។

ជាមួយគ្នានេះ សហប្រធានកិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថាន លើកទី៩ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា - ឡាវ - វៀតណាម បានលើកឡើងពីសេចក្តីរំពឹងលើលទ្ធផលនៃកិច្ចពិភាក្សាដែលជំរុញឱ្យសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែននៃប្រទេសទាំង៣ ក៏ដូចជាអត្ថប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេសទាំង៣ តាមរយៈសកម្មភាពនៃកិច្ចសហប្រតិបត្តិការនានាជាមួយគ្នា។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ប្រទេសវៀតណាម ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំង៣ បានគូសបញ្ជាក់ពីសមិទ្ធិផលនៃកម្មវិធីកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលមានខេត្តជាប់ព្រំដែនចំនួន១៣ នៃប្រទេសទាំង៣កម្ពុជា ឡាវ វៀតណាម។ ប្រទេសនៃតំបន់ត្រីកោណអភិវឌ្ឍន៍ បានទទួលអត្ថប្រយោជន៍រួមគ្នា នៅក្នុងវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច និងការអប់រំ ដែលបានជួយកាត់បន្ថយគម្លាតនៃការអភិវឌ្ឍចំណោមប្រទេសក្នុងតំបន់។

ក្រសួងពាណិជ្ជកម្ម បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការសម្របស្រមួលច្រមុះតំបន់្រតីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទ១០ ខែមីនា ឆ្នាំ២០១៩ នៅខេត្តក្រចេះ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ នឹងពិនិត្យមើលឡើងវិញលើវឌ្ឍនភាពនៃការអនុវត្ត និងការផ្តល់អនុសាសន៍លើកច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ក្រោមក្របខណ្ឌតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV DTA) បន្ទាប់ពីកិច្ចប្រជុំកំពូលកម្ពុជា ឡាវ វៀតណាម លើកទី១០ សី្តពីតំបន់្រតីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV DTA) កាលពីខែមីនាឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ព្រមទាំងពិភាក្សាលើផែនការសកម្មភាព និងបង្កើតគម្រោង ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀង/ ផែនការមេ ដែលមានស្រាប់៕

(ប្រភពព័ត៌មាន: FRESH NEWS)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ