Trending now

RUPP ផ្តល់ជូន «សញ្ញាបត្រកិត្តិយសសម្រាប់ឧត្តមជន ដែលចូលរួមចំណែកជួយលើវិស័យអប់រំ» ដល់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី

20:18 | 02/09/2019 (ប្រភព៖ Fresh News)

សាកលវិទ្យាល័យភូមិន្ទភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៩ បានផ្តល់ជូនសញ្ញាបត្រមួយឈ្មោះថា «សញ្ញាបត្រកិត្តិយសសម្រាប់ឧត្តមជន ដែលចូលរួមចំណែកជួយលើវិស័យអប់រំ -Honorary Fellowship» ដល់លោក Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បន្ទាប់ពីលោកបានធ្វើបាថកថា ស្តីពី «ការរក្សាតុល្យការនៃទំនាក់ទំនង ជាមួយមហាអំណាចក្នុងបរិបទអាស៊ាន» នៅសាកលវិទ្យាល័យនេះ។

សាកលវិទ្យាល័យភូមិន្ទភូមិន្ទភ្នំពេញលោក ជេត ជាលី បានផ្តល់ជូនសញ្ញាបត្រឈ្មោះថា «សញ្ញាបត្រកិត្តិយសសម្រាប់ឧត្តមជន ដែលចូលរួមចំណែកជួយលើវិស័យអប់រំ -Honorary Fellowship» ដល់លោក Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៉ី (រូបថតៈ FN)

លោក ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ការជូនសញ្ញាបត្រ «Honorary Fellowship» ចំពោះនាយករដ្ឋមន្ត្រីម៉ាឡេស៉ី ត្រូវបានធ្វើឡើងដើម្បីកោតសរសើរ ចំពោះការរួមចំណែកផ្តល់ចំណេះដឹង ក្នុងការលើកស្ទួយលើវិស័យអប់រំ។ លោកសាកលវិទ្យាធិការ បានបន្តថា សញ្ញាបត្រនេះក៏ជាការកោតសរសើរ ដែលនាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានចំណាយពេលវេលា ចែករំលែកចំណេះដឹងជូននិស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពោលលោកធ្លាប់ធ្វើបាថកថា នៅសាកលវិទ្យាល័យនេះ ចំនួន២ដងហើយ។

បើតាមលោក លោក ជេត ជាលី បាថកថារបស់លោក Mahathir Mohamad គឺជាបទពិសោធន៍ថ្មី ដើម្បីផ្តល់ឱកាសឱ្យនិស្សិត និងយុវជនកម្ពុជា ទទួលបាននូវចំណេះដឹងថ្មីជាច្រើន ទាំងចំណេះដឹងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ លោកថ្លែងថា បើនិយាយជារួម បាថកថានេះ បានផ្សាផ្ជាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅនឹងវាគ្មិន ពូកែៗ ល្បីៗ នៅក្នុងតំបន់ និងអន្តរជាតិតែម្តង។

សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សាកលវិទ្យាល័យរបស់យើង មានអ្នកធ្លាប់មកចូលរួមច្រើន ដូចជាប្រធានសភារបស់កូរ៉េ អគ្គលេខាធិការអាស៊ាន ភរិយារបស់ប្រាយុទ្ធ ចាន់អ៊ូចា នាយករដ្ឋមន្ត្រីថៃ ក៏ធ្លាប់មក នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ក៏មក អញ្ចឹងនិស្សិតយើង មានការឆ្លងឆ្លើយ ផ្តល់ឱកាសដល់និស្សិតយើង ទទួលបានចំណេះដឹងថ្មីៗ។ សាកលវិទ្យាល័យយើង មានឱកាសតែងតែរកវាគ្មិន មកជួបនិស្សិតយើង។ មហាធៀរ គាត់ជាអ្នកពូកែមួយរូប នៅក្នុងអន្តរជាតិ យើងបើកទូលាយ ឱ្យមាននិស្សិតច្រើនចូលរួម»

សូមបញ្ជាក់ថា លោក Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៉ី នៅរសៀលថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។

លោក Mahathir Mohamad បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោងប្រមាណ ៩៖៤០នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី មានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អំឡុងបំពេញទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី នឹងអញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩។ បន្ទាប់ពីនោះ លោកចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

លោក Mahathir Mohamadដែលមានវ័យ៩២ឆ្នាំ គឺជានាយករដ្ឋមន្ត្រីវ័យចំណាស់ជាងគេ នៅសមាគមប្រជាជាតិអាស៉ីអាគ្នេយ៍ បានឈ្នះក្នុងការបោះឆ្នោត កាលពីពាក់កណ្តាលឆ្នាំ២០១៨ លើគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak។

លោកបានកាន់តួនាទី ជានាយករដ្ឋមន្ត្រីម៉ាឡេស៉ី ចំនួនពីរលើក គឺលើកទី១ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣។ ចំណែកឯលើកទី២នេះ ចាប់ពីខែឧសភា ឆ្នាំ២០១៨ រហូតដល់ពេលបច្ចុប្បន្ន៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់