Trending now

KOICA និងដៃគូអភិវឌ្ឍចំនួនពីរ ប្ដេជ្ញាបន្ដជួយដល់ការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ទាំងលើផ្នែកបច្ចេកទេស និងថវិកា

08:41 | 06/07/2019 (ប្រភព៖ Fresh News)

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិសម្រាប់ថែទាំសុខភាព នៃប្រទេសកូរ៉េ (KOFIH) និងធនាគារ Exim bank នៃប្រទេសកូរ៉េ នឹងបន្ដជួយលើកកម្ពស់វិស័យសុខាភិបាល លើការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសលើការប្រយុទ្ធនឹងជំងឺឆ្លង និងគំាពារសុខភាពមាតា និងទារក។

ទិដ្ឋភាពនៃជំនួប​(រូបថតៈ FN)

ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិសម្រាប់ថែទាំសុខភាពនៃប្រទេសកូរ៉េ (KOFIH) និងធនាគារ Exim bank នៃប្រទេសកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ទាក់ទងនឹងគម្រោងសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងសុខាភិបាល។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា "KOICA បន្ដលើកកម្ពស់លើគុណភាពសេវា, សហប្រតិបត្ដិការទៅលើសុខភាពសកល ជាពិសេសលើការប្រយុទ្ធនឹងជំងឺឆ្លង, ពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់ការពារ និងឆ្លើយតបនូវការឆ្លង និងជំងឺឆ្លងនេះ, លើការសាងសង់អគារ, ការជួយលើគម្រោងពង្រឹងសុខភាពមាតា និងទារក..."។

លើសពីនោះ ធនាគារ Exim bank នៃប្រទេសកូរ៉េ និងមូលនិធិសម្រាប់ថែទាំ សុខភាពនៃប្រទេសកូរ៉េ (KOFIH) នឹងបន្ដជួយលើបច្ចេកទេស ពេលការសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល រួចជាស្ថានពរ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)

ក្នុងជំនួបនោះផងដែរ ប្រតិភូនៃដៃគូអភិវឌ្ឍទាំងពីរ ក៏បានសម្តែងការកោតសរសើរ ចំពោះក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងបង្កើនគុណភាពនៃការបណ្តុះបណ្តាល ក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល នាពេលកន្លងមក ជាពិសេស គឺការអនុវត្តគម្រោងសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលមានតួនាទី ក្នុងការបង្កើនគុណភាពនៃការបណ្តុះបណ្តាលនាពេលអនាគត ក៏ដូចជាការធ្វើប្រសើរឡើងជាលំដាប់ នូវគុណភាពនៃការផ្តល់សេវាថែទាំសុខភាពនៅកម្ពុជា។

ជាងនេះទៅទៀត ដៃគូអភិវឌ្ឍទាំងបី បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការសហការសម្របសម្រួល ជាមួយក្រសួងសុខាភិបាល ក្នុងការអនុវត្តគម្រោងសាងសង់មន្ទីរពេទ្យ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទី៣ ប្រកបដោយជោគជ័យ ជាពិសេស ផ្ដល់ការគាំទ្រលើការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីរៀបចំដំណើរការមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បន្ថែមលើការគាំទ្រ ដែលផ្តល់តាមរយៈគម្រោងឧបត្ថម្ភ ពីធនាគារ Exim Bark នៃប្រទេសកូរ៉េ៕


(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍