Trending now

JICA សម្រេច​លើ​គំរោង​ជួយ​ដាំ​ស្មៅ​គោ​នៅ​ខេត្តបាត់ដំបង​លើដី​ដោះមីន​រួច​បានជា​បណ្តើរៗ​ហើយ​

18:23 | 22/05/2019 (ប្រភព៖ rasmeinews.com សរុបព័ត៌មានដោយសមុទ្រ)

នៅ​ស្តី​ការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៩ លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោក Yuji SEGOSHI ទីប្រឹក្សា និង​ជា​អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ JICA និង​លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​កំចាត់មីន​កម្ពុជា និង​សហការី​ដើម្បី​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ពី​គម្រោង​ស្តីពី​ការដាំ និង​ការធ្វើ​អាជីវកម្ម​ប្រភេទ​ស្មៅ​ចំណី Sorghum Silage ដែល​គម្រោង​នេះ ទទួលបាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ JICA សម្រាប់​រយ​:​ពេល​០២​ឆ្នាំ អនុវត្ត​ដោយ​ក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការ​និង​សម្របសម្រួល​ជាមួយ​អង្គការ CMAC និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ខេត្តបាត់ដំបង​។

លោក​រដ្ឋមន្ត្រី វេ​ង សាខុន បានទទួល​ជួប​លោក Yuji SEGOSHI ទីប្រឹក្សា និង​ជា​អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ JICA។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយ​:​អង្គការ JICA ដែល​តែងតែ​ផ្តល់​ការគាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​ថវិកា និង​បច្ចេកទេស​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​នៅ​កម្ពុជា នាពេល​កន្លងមក​។ លោក​លើកឡើងថា ក្នុង​បរិបទ​ថ្មី​នៃ​កំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ និង​ជាពិសេស​ការប្រែប្រួល​អាកាសធាតុ បាន​តម្រូវ​ឲ្យ​ក្រសួង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ និង​គោលដៅ​របស់ខ្លួន​ពី​ការផលិត​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក​មក​ផលិត កែច្នៃ និង​ធ្វើការ​នាំចេញ​។ ពាក់ព័ន្ធ​នឹង​គម្រោង​ដាំ​ស្មៅ​ចំណី Sorghum Silage នេះ លោក​រដ្ឋមន្ត្រី​បានធ្វើ​ការគាំទ្រ និង​លើកទឹកចិត្ត​ដោយ​លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​បច្ចេកវិទ្យា​ក​សិ​កម្ម​មានការ​រីកចម្រើន ការប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​ស្ទើរតែ​ទាំងអស់ បានធ្វើ​ឲ្យ​កសិករ​បង្វែរ​គោលដៅ​ពី​ការចិញ្ចឹម​គោ ក្របី​សម្រាប់​ជា​កំលាំង​អូសទាញ មក​ចិញ្ចឹម​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​វិញ ដែល​ការផ្លាស់ប្តូរ​នេះ​បាន​ជួយ​ដល់​ពួកគាត់​រកបាន​ចំណូល​បន្ថែម​បាន​យ៉ាង​ល្អ ទន្ទឹមនឹង​ក្រសួង​កំពុង​ជំរុញ​ផលិតកម្ម​សត្វ និង​ចំណី​សត្វ​។

នាឱកាស​នេះ លោក Yuji SEGOSHE បាន​ជម្រាប​ថា កាលពី​ឆ្នាំ ២០១៨ គម្រោង​ផលិត​ស្មៅ​បានជា​ចំណី​សត្វ​បាន​ប្រមាណ​ជា​២១១​តោន សម្រាប់​ផ្គត់ផ្គង់​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​មួយ​នៅ​រាជធានី​ភ្នំពេញ ដោយ​ក្នុង​០១​តោន ទទួលបាន​តម្លៃ​ពី ៧០-៨០ ដុល្លារ​អាមេរិក ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ គ្រោង​បង្កើន​ការផលិត​ឲ្យ​បាន​៤៥០​តោន​។ លោក​បានបញ្ជាក់​បន្ថែម​ថា បច្ចុប្បន្ន​ផលិតកម្ម​នៅមានកម្រិត ការផ្គត់ផ្គង់​មិនបាន​គ្រប់គ្រាន់​តាម​តម្រូវការ​ទីផ្សារ បញ្ហា​ចំបង​ក្នុងពេល​បច្ចុប្បន្ន​គឺ​មធ្យោបាយ និង​តម្លៃ​នៃ​ការដឹកជញ្ជូន រួមជាមួយ​ការ​កង្វះ​ប្រភពទឹក​ស្រោចស្រព​។ ដោយឡែក ដោយ​ពិនិត្យឃើញ​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏មាន​បំណង​បោះទុន​វិនិយោគ​យក​ស្មៅ​ប្រភេទ​នេះ​មក​ផលិត​ជា​ជី​កុំ​ប៉ុស្តិ​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​នាពេល​អនាគត​ផងដែរ​។​

JICA សម្រេច​លើ​គំរោង​ជួយ​ដាំ​ស្មៅ​គោ​នៅ​ខេត្តបាត់ដំបង​លើដី​ដោះមីន​រួច​បានជា​បណ្តើរៗ​ហើយ​

ដូច្នេះ ដើម្បី​ឲ្យ​គម្រោង​ទទួលបាន​ជោគជ័យ និង​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព លោក​រដ្ឋមន្ត្រី​បានស្នើ​ឲ្យ​លោក Yuji SEGOSHE និង​ក្រុមហ៊ុន ANP ពិនិត្យ​លទ្ធភាព​ពង្រីក​ការអនុវត្ត​គម្រោង​ឲ្យ​បាន​ទូលំទូលាយ​ដោយ​ត្រូវ​៖ ទី​១. រៀបចំ​ចងក្រង​សហគមន៍​ផលិត ដើម្បី​បង្កើន​បរិមាណ​ផលិត ធានា​ដល់​ការផ្គត់ផ្គង់​។ ទី​២. បង្កើន​ការផ្សព្វផ្សាយ​ពូជ និង​បច្ចេកទេស​ដាំ​ដុះ​ស្មៅ​ប្រភេទ​នេះ​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ និង​កសិដ្ឋាន​។ ទី​៣. បង្វែរ​គោលដៅ​ផ្គត់ផ្គង់​មក​ផ្គត់ផ្គង់​ក្នុង​តំបន់​ផលិត​វិញ ដើម្បី​កាត់បន្ថយ​តម្លៃ​នៃ​ការដឹកជញ្ជូន​។ ទី​៤. សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បង្កើន​ការដាំដុះ ជាពិសេស​នៅ​តំបន់​ខ្ពង់រាប​ដើម្បី​ជួយ​ស្រទាប់ដី​មិន​ឲ្យ​បាត់បង់​ជាតិ​ទឹក និង​បង្កើន​គុណភាព​ដី​។ ទី​៥. រៀបចំ និង​បំពេញ​ខ្សែ​ច្រវាក់​ផលិតកម្ម​ពីមុន​ការដាំដុះ រហូតដល់​ការធ្វើ​ពាណិជ្ជកម្ម​ឲ្យ​បាន​ពេញលេញ ដូចជា​ការដាំដុះ ចិញ្ចឹម និង​ផ្គត់ផ្គង់​ទីផ្សារ​ដោយ​ខ្លួនឯង​៕

(ប្រភព៖ rasmeinews.com សរុបព័ត៌មានដោយសមុទ្រ)

(ប្រភព៖ rasmeinews.com សរុបព័ត៌មានដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់