Trending now

JICA បន្តគាំទ្រដល់ការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

22:55 | 27/05/2019 (ប្រភព៖ .postkhmer.com កែសម្រួលដោយសំណាង)

យុគសម័យ- ទីភ្នាក់ងារអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុន (JICA) បញ្ជាក់ថានឹងបន្តផ្តល់ជាជំនួយឥតសំណង និងកម្ចីសម្បទាន បើទោះបីជាថ្មីៗនេះបានលក់ភាគហ៊ុនដែលធ្លាប់កាន់កាប់ចេញពី PAS ក៏ដោយ។

JICA នៅ​ក្នុង​ខែ​នេះ​បាន​សម្រេច​លក់​ភាគហ៊ុន​ទាំង​អស់​​ដែល​បាន​ទិញ​ពី ​PAS កាល​ពី​ឆ្នាំ ២០១៧ ពេល​កំពង់ផែ​ធំ​ជាង​គេ​របស់​កម្ពុជា​មួយ​នេះ​បាន​ឡើង​ផ្សារហ៊ុន​ទៅ​ឲ្យ​​​ក្រុមហ៊ុន​​ដែល​មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​ឡូជីស្ទីក​ដ៏​ធំ​មួយ​របស់​ជប៉ុន។

ការ​សន្យា​ពី​រដ្ឋាភិបាល​ជប៉ុន​ទាក់ទង​​នឹង​ការ​បន្ត​បង្កើន​កិច្ច​សហការ​ជា​មួយ PAS ​ត្រូវ​បាន​​ប្រកាស​ក្នុង​សេចក្តី​​ជូន​​ដំណឹង​របស់​ JICA បន្ទាប់​ពី​លោក Shigenori Ogawa ​អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​​អាស៊ី​អាគ្នេយ៍ និង​​ប៉ាស៊ីហ្វិក​របស់​​ ​JICA បាន​ធ្វើ​ទស្សនកិច្ច​ PAS កាល​ពី​ថ្ងៃទី ​២៤ ​ខែ ​ឧសភា​ និង​បាន​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ​ពេល​អនាគត​សម្រាប់​កំពង់ផែ​នេះ​។​

ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន​ (JICA)​ បាន​បង្ហាញ​ពី​​ការ​តាំង​ចិត្ត​

ក្នុង​ការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ (PAS) បន្ត​ទៀត​

តាម​សេចក្ដី​ប្រកាស​របស់​ JICA ​បន្ទាប់​​ពី​កិច្ច​ប្រជុំ​នេះ ទីភ្នាក់ងារ​អភិវឌ្ឍន៍​​រដ្ឋាភិបាល​​ជប៉ុន ​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​​នឹង​បន្ត​គាំទ្រ​ PAS លើ​ទិដ្ឋភាព​ដ៏​ទូលំទូលាយ​សម្រាប់​​ការ​អភិវឌ្ឍ​កំពង់ផែ​ និង​ការ​លើក​កម្ពស់​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​រយៈ​ជំនួយ​ឥត​សំណង កិច្ច​​សហ​ប្រតិបត្តិការ​បច្ចេកទេស និង​កម្ចី​សម្បទាន។ សេចក្ដី​ប្រកាស​​របស់ JICA ​​បង្ហាញ​ថា ភាគី​ទាំង ​២ គ្រោង​នឹង​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​សហការ​នៅ​ខែ​មិថុនា​​។​​​

ស្រប​ពេល​ដែល​ខេត្ត​ព្រះសីហនុ​កំពុង​មាន​កំណើន​យ៉ាង​គំហុក​ពី​ការ​​​វិនិយោគ​របស់​ជនជាតិ​ចិន​ដោយ​មាន​កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​ ដោយ​មាន​សញ្ញា​សម្គាល់​ច្បាស់​ជា​អត្តសញ្ញាណ​ចិន ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​នៅ​តែ​មាន​កិច្ច​សហការ​ស៊ីជម្រៅ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន​នៅ​ឡើយ។ វិនិយោគិន​ចិន​ មិន​ទាន់​បាន​ចូល​ទៅ​ PAS ចុះ​នៅ​​ឡើយ។

នៅ​ពេល​​ PAS បាន​បោះផ្សាយ​លក់​ភាគហ៊ុន​ជា​សាធារណៈ​លើក​ដំបូង​​​​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០១៧ ​ JICA ​បាន​​ទិញ​ភាគហ៊ុន​ ១៣,​៥ ​ភាគរយ​ នៅ​ក្នុង​ក្រុមហ៊ុន​នេះ៕


(ប្រភព៖ .postkhmer.com កែសម្រួលដោយសំណាង)

(ប្រភព៖ .postkhmer.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ