Trending now

EuroCham ចេញសៀវភៅ «ស» ទាក់ទាញវិនិយោគិនអឺរ៉ុប

13:19 | 02/07/2019 (យោងតាម www.postkhmer.com សរុបដោយ សំណាង)

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) បានចេញផ្សាយសៀវភៅ «ស» លើកទី៣ របស់ខ្លួនសម្រាប់ឆ្នាំ ២០១៩ ដើម្បីបង្កើនភាពទាក់ទាញវិស័យធុរកិច្ចរបស់កម្ពុជាក្នុងចំណោមវិនិយោគិនអឺរ៉ុប ខណៈក៏មានការបារម្ភការព្យួរ EBA ផងដែរ។

សៀវភៅ ​«ស» ​ដែល​ជា​កម្រង​​អនុសាសន៍​ស្តីពី​គោល​នយោបាយ​ពាណិជ្ជកម្ម ​និង​ការ​វិនិយោគ ត្រូវ​បាន​​​រៀបចំ​ដោយ​​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​​កម្ពុជា​ ដើម្បី​ដាក់​ជូន​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ លើ​ឧបសគ្គ​ផ្នែក​បទប្បញ្ញត្តិ ​និង​រចនា​​សម្ព័ន្ធ​ ដែល​ជួប​ប្រទះ​នៅ​​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា​។

លោក ​អារណូ ​ដាក ​ប្រធាន​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា ​បាន​ថ្លែង​ថា ​សៀវភៅ «ស»​ នឹង​ជួយ​ធ្វើ​ឲ្យ​បរិយាកាស​វិស័យ​ធុរកិច្ច​នៅ​កម្ពុជា​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​។

ទិដ្ឋភាព​ចំណត​ផែ​កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​។ វិស័យ​ដឹក​ជញ្ជូន​ក៏​ស្ថិត

​ក្នុង​ចំណុច​ដែល​ត្រូវ​កែ​លម្អ​ក្នុង​សៀវភៅ «ស» ផង​ដែរ។

លោក​ថា៖ ​«យើង​រំពឹង​​ទុក​ថា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​​មុខ ​កំណែ​ទម្រង់​ដែល​យើង​​ចង​ក្រង​តាមរយៈ​សៀវភៅ​​នេះ​ នឹង​ជួយ​ធ្វើ​ឲ្យ​បរិយាកាស ​ធុរកិច្ច​នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ​ឡើង​»​។ ​លោក​បន្ត​ថា៖ ​«សៀវភៅ​នេះ​នឹង​ជួយ​ជំរុញ​កំណើន​វិនិយោគ​កាន់​តែ​ច្រើន​​ថែម​ទៀត​មក​ពី​តំបន់​ទ្វីប​អឺរ៉ុប​ និង​តំបន់​ផ្សេង​ទៀត»​។

នេះ​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​​លើក​​ទី៣​ នៃ​សៀវភៅ «ស» ​ក្រោម​​ការ​ណែនាំ​ពី​អ្នក​ជំនាញ​ឯកទេស​នៃ​គណៈកម្មាធិការ​​វិស័យ​​ចំនួន ​១០។​​ វិស័យ​ទាំង​នោះ​រួមមាន ​វិស័យ​ការពារ​ការ​វិនិយោគ​ ធនធាន​មនុស្ស ​យានយន្ត​គយ ​ការ​ដឹក​ជញ្ជូន ​និង ​ភ័ស្តុភារ ​ធុរកិច្ច ​បចេ្ចកវិទ្យា​គមនាគមន៍ ​និង​ព័ត៌មាន ​ធុរកិច្ច​បៃតង់ ​សុខាភិបាល ​អចលនទ្រព្យ ​និង​សំណង់​។

ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក ​អារណូ ​ដាក ​ក៏​បាន​ដាក់​ក្តី​​ព្រួយ​​បារម្ភ​ពី​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​គ្រប់​យ៉ាង​លើកលែង​​តែ​អាវុធ (EBA) ​របស់​សហភាព​អឺរ៉ុប​ផង​ដែរ​។​ លោក​បន្ត​ថា ​ប្រសិន​បើ ​EBA ត្រូវ​បាន​​ព្យួរ​ពី​កម្ពុជា នឹង​ប៉ះ​ពាល់​ដល់​​សេដ្ឋកិច្ច​។ ​លោក​ថ្លែង​ថា៖ ​«​ការ​ព្យួរ ​EBA វា​នឹង​កម្រិត​ការ​នាំចេញ​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប មាន​សម្ភារ​កីឡា ​កង់ ​និង​វិស័យ​វាយនភណ្ឌ»។​ ​

(យោងតាម www.postkhmer.com សរុបដោយ សំណាង)

(យោងតាម www.postkhmer.com សរុបដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ