Trending now

AFF Suzuki Cup 2018៖ កម្ពុជា យកឈ្នះឡាវ ៣-១ ទទួលបាន ១០០០ដុល្លារក្នុងម្នាក់

07:13 | 21/11/2018

យុគសម័យ - នារាត្រីថ្ងៃអង្គារ ទី២០ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបានជ័យជម្នះលើកដំបូង ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Keisuke HONDA តាមរយៈយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ៣-១ នៅព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 ។

តាមរយៈជ័យជម្នះលើកដំបូង ក្នុងចំណោម ៣ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A នេះដែរ ក្រុមមន្រ្តីគ្រូបង្វឹក និងកីឡាករគ្រប់រូប ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០០ដុល្លារដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសនាពេលកន្លងមក រាល់ទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍នេះ និងទទួលបានម្នាក់ ២០០០ដុល្លារក្នុងម្នាក់ផងដែរ ប្រសិនបើកម្ពុជាឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតនោះ។

កីឡាករខ្សែប្រយុទ្ធពាក់លេខ១១ ចាន់ វឌ្ឍនាកា បានតែតបញ្ចូលទីគ្រាប់នាំមុខ នៅនាទីទី១៨ មុនពេលមិត្តរួមក្រុម ពាក់លេខ៧ ប្រាក់ មុនីឧត្តម រកបានគ្រាប់ទីទី៣៦ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយពេលកីឡាករខ្សែការពារឡាវ បានធ្វើឲ្យកីឡាករកម្ពុជា កែវ សុខផេង ដួលក្នុងប្រអប់គ្នា។

យ៉ាងណាមិញ ក្រុមភ្ញៀវឡាវបានរង់ចាំដល់នាទីទី៧៦ ទម្រាំរកគ្រាប់បែកពងមាន់ ខណៈអ្នកចាំទីកីឡាករលេខ២០ ឡាវ ប្រជែង ១ទល់នឹង១ ជាមួយអ្នកចាំទី អ៊ុ វិចិត្រ របស់កម្ពុជា មុនពេល កែវ សុខផេង ពាក់លេខ៩ រកបានគ្រាប់ទី៣ នៅនាទីទី៧៧។

កម្ពុជា នៅសល់១ប្រកួតចុងក្រោយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយត្រូវជួបម្ចាស់ផ្ទះវៀតណាម បង្រ្គប់កិច្ចក្នុងពូល A ខណៈមីយ៉ាន់ម៉ា និងវៀតណាម រកបានត្រឹម ១ពិន្ទុ ក្រោយប្រកួតស្មើគ្នា ០-០ នាថ្ងៃអង្គារ ទី២០ ខែវិច្ឆិកានេះដូចគ្នា ដោយបានឈរនៅកំពូលមាន ៧ពិន្ទុស្មើគ្នាផងដែរ៕

(ប្រភពព័ត៌មាន: យោងតាម FRESH NEWS)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់