FED វាយតម្លៃថា កំណើនសកលនៅតែមានភាពវិជ្ជមាន

07:21 2018/10/04

ថ្លែងមតិទៅកាន់សមាគមប្រជាជាតិស្ដីពីសេដ្ឋកិច្ចសហគ្រាសអាមេរិកនោះ លោក Jerome Powell បានវាយតម្លៃថាសេដ្ឋកិច្ចសកលនៅតែទទួលបានកំណើនដ៏ល្អប្រសើរ។

FED វាយតម្លៃថា កំណើនសកលនៅតែមានភាពវិជ្ជមាន

 

ប្រធានធនាគារផ្តុកបំរុងសហរដ្ឋអាមេរិក (FED) លោក Jerome Powell

 

នាថ្ងៃទី ២ ខែតុលា ប្រធានធនាគារផ្តុកបំរុងសហរដ្ឋអាមេរិក (FED) លោក Jerome Powell បានវាយតម្លៃថាកំណើនសកលនៅតែមានភាពវិជ្ជមាន ដោយសារស្ថានភាពអស្ថិរភាពបានកើតមានឡើងនៅទីផ្សារទើបលេចចេញតែប៉ុណ្ណោះ។

ថ្លែងមតិទៅកាន់សមាគមប្រជាជាតិស្ដីពីសេដ្ឋកិច្ចសហគ្រាសអាមេរិកនោះ លោក Jerome Powell បានវាយតម្លៃថាសេដ្ឋកិច្ចសកលនៅតែទទួលបានកំណើនដ៏ល្អប្រសើរ។ តាមលោកថា ទោះបីជាសេដក្ឋកិច្ចអាមេរិកមានសុទិដ្ឋិនិយមជាច្រើនក៏ដោយ ប៉ុន្តែត្រូវយកចិត្តទុកដាក់ដល់ការវិវឌ្ឍ នៅឯបរទេស និងនៅលើទីផ្សារទើប ចេញថ្មី។ នេះគឺជាហានិភ័យមួយ ដែលអ្នកតាក់តែងច្បាប់កំពុងប្រឈមមុខ។ នាពេលបច្ចុប្បន្នកំណើនរបស់ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍កំពុងធ្លាក់ចុះបន្តិចខណៈពេលដែលទីផ្សារទើបលេចចេញថ្មីត្រូវឆ្លងកាត់វិបត្តិ ហើយទទួលរងសម្ពាធមួយចំនួនផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll