អាស៊ានបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងឆ្នាំ ២០២០ ដែលពោរពេញទៅដោយភាពច្របូកច្របល់

23:07 2021/02/19

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធានគណៈប្រតិភូមន្រ្តីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (SOM អាស៊ាន) របស់វៀតណាម បានមានអត្ថបទសរសេរស្តីអំពីតួនាទីមជ្ឈភាពរបស់សមាគម និងជោគជ័យរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២០ ។

អាស៊ានបញ្ជាក់ពីតួនាទីមជ្ឈភាពក្នុងឆ្នាំ ២០២០ ដែលពោរពេញទៅដោយភាពច្របូកច្របល់

ឆ្នាំ ២០២០ បានឆ្លងផុតទៅហើយ ដោយមានភាពប្រែប្រួលយ៉ាងស្មុគស្មាញដែលមិនធ្លាប់មានពីមុនមកនៅក្នុងភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចពិភពលោក និងក្នុងតំបន់។ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ធ្លាប់និយាយថា៖ “នាវាអាស៊ាន ២០២០” បានឆ្លងកាត់ខ្យល់ព្យុះបក់ដ៏ខ្លាំងនៃជំងឺ Covid-19 ដែលបណ្ដាលឲ្យស្ថានភាពពាណិជ្ជកម្មធ្លាក់ចុះ និងការប្រកួតប្រជែងយុទ្ធសាស្ត្រអន្តរជាតិបានកើតឡើងយ៉ាងខ្លាំងនៅក្នុងតំបន់។

 

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់វេទិកាតំបន់អាស៊ាន (រូបថត៖ ក្រសួងការបរទេសវៀតណាម)

 

ក្រោមការដឹកនាំរបស់ “វៀតណាម” និងការចូលរួមចំណែករបស់បណ្តាប្រទេសជាសមាជិកនិងដៃគូមិត្តភក្តិក្នុងតំបន់និងអន្តរជាតិ “នាវាអាស៊ាន ២០២០” បានជំនះពុះពាររាល់បញ្ហាប្រឈមដោយបញ្ជាក់យ៉ាងខ្លាំងនូវតួនាទីមជ្ឈភាពនៅក្នុងតំបន់ លើកកម្ពស់កិត្យានុភាពរបស់ខ្លួនលើឆាកអន្តរជាតិ។

ដំណើរការកសាងក្នុងរយៈពេលវែង និងចីរភាព

ទស្សនទាននៃ "តួនាទីមជ្ឈភាព" របស់អាស៊ានត្រូវបានគេយល់ថា សមាគមតែងតែសម្របសម្រួលទំនាក់ទំនងជាមួយដៃគូនានា និងរក្សាតួនាទី "សំខាន់" ក្នុងកិច្ចសហប្រតិបត្តិការ ក៏ដូចជានៅក្នុង "តួនាទីមជ្ឈភាព" ក្នុងការកំណត់និម្មាបនកម្មនៃកិច្ចសហប្រតិបត្ដិការក្នុងតំបន់ដែរ។ ជាមួយនឹងការបង្កើតធម្មនុញ្ញអាស៊ាន “តួនាទីមជ្ឈភាព”​ បានក្លាយជាគោលដៅផង និងជាគោលការណ៍ណែនាំសម្រាប់រាល់សកម្មភាពរបស់អាស៊ានផង។

តួនាទីមជ្ឈភាពរបស់អាស៊ានមានមូលដ្ឋានគ្រឹះពីសមិទ្ធិផលសហប្រតិបត្ដិការដែលសមាគមសម្រេចបានក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍ និងពីកិច្ចសហប្រតិបត្តិការជាមួយដៃគូក្រៅតំបន់ ក៏ដូចជាពីជោគជ័យរបស់ក្របខណ្ឌ និងយន្ដការសហប្រតិបត្តិការក្នុងតំបន់ដែលសមាគមបានផ្តួចផ្តើមនិងដឹកនាំ។

ពីប្រទេសសមាជិកចំនួន ៥ ដំបូង អាស៊ានបានបំពេញបន្ថែមសមាជិកនៅអាស៊ី - អាគ្នេយ៍ទាំង ១០។ អាស៊ានបានបង្កើតទំនាក់ទំនងភាពជាដៃគូសន្ទនាជាមួយប្រទេសចំនួន ៩ និងអង្គការសហប្រជាជាតិនិងសហភាពអ៊ឺរ៉ុប។ អាស៊ានបានឈានមុខគេក្នុងការបង្កើតវេទិកានិងយន្តការសំខាន់ៗជាច្រើនដូចជាវេទិកាតំបន់អាស៊ាន (ARF) ដំណើរការអាស៊ានបូក ៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) អាស្រ័យហេតុនេះ ផ្សាភ្ជាប់ជាមួយដៃគូនានាក្នុងដំណើរការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់​។

តួនាទីមជ្ឈភាពរបស់អាស៊ានបានផ្ដើមចេញពីគំនិតផ្តួចផ្តើមនិងរបៀបវារៈដែលបានលើកសំណើនិងដឹកនាំដោយសមាគម។ ផ្ដើមចេញពីសំណើរបស់អាស៊ាន កម្មវិធីសហប្រតិបត្តិការនិងតភ្ជាប់ក្នុងតំបន់ជាច្រើនត្រូវបានដំណើរការ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ផែនការតភ្ជាប់ ... ។ ដៃគូរាប់សិបបានចូលរួមដោយស្ម័គ្រចិត្តក្នុងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) ដែលត្រូវបានគេចាត់ទុកថាជា“ ក្រមប្រតិបត្ដិ “ របស់អាស៊ាន។ ផ្ដើមចេញពីសមិទ្ធិផលនិងបទពិសោធន៍ដែលសម្រេចបាននោះ អាស៊ានបានអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងទិដ្ឋភាពចំនួន ៥ រួមមានតួនាទីមជ្ឈភាពរបស់អាស៊ានចំពោះបញ្ហាក្តៅគគុកក្នុងតំបន់ និងទំនាក់ទំនងជាមួយប្រទេសធំៗ និងដៃគូសន្ទនាផ្សេងៗទៀតក្នុងនិម្មាបនកម្មតំបន់និងក្នុងការដោះស្រាយរាល់បញ្ហាប្រឈមសកល។

ជំនះពុះពាររាល់ការលំបាកនិងឧបសគ្គដែលមិនធ្លាប់មានពីមុនមក

ជាបឋម ប្រធានបទនៃឆ្នាំប្រធានអាស៊ាន ២០២០ “ ភាពស្អិតរមួតនិងការឆ្លើយតប” បានបង្ហាញពីគ្រប់ទិដ្ឋភាពនៃតួនាទីមជ្ឈភាព។  ឆ្លងផុតការលំបាកដែលបង្កឡើងដោយការរីករាលដាលនៃ Covid-19 អាស៊ាននៅតែបន្តរក្សាការកសាងសហគមន៍ ជំរុញការសំរេចគោលដៅដែលបានកំណត់ក្នុងចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥។ ក្រោមការដឹកនាំរបស់វៀតណាម អាស៊ានបានរៀបចំកិច្ចប្រជុំជាច្រើនតាមប្រព័ន្ធវីដេអូ ដែលជួយរក្សាកិច្ចសន្ទនា និងកិច្ចសហប្រតិបត្ដិការក្នុងតំបន់។

ទី ២ ទាក់ទងនឹងសន្តិភាពនិងសន្តិសុខក្នុងតំបន់ រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសស្តីពីសារៈសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ ដែលក្នុងនោះបញ្ជាក់ពីការសន្យារក្សាសន្តិភាព សន្តិសុខ អព្យាក្រឹតនិងស្ថិរភាព។ ជាមួយនឹងបញ្ហាស្មុគស្មាញ ដូចជាសមុទ្រខាងកើត អាស៊ានតែងតែធ្វើការយ៉ាងជិតស្និទ្ធ រក្សាការឯកភាពនិងសំលេងរួមគ្នា។ ប្រទេសនានាសង្កត់ធ្ងន់លើការគោរពច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ដែលជាក្របខ័ណ្ឌច្បាប់សម្រាប់ការកែសម្រួលរាល់សកម្មភាពនៅសមុទ្រ និងមហាសមុទ្រ។

ទីបី អាស៊ានបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្ដិការដែលមានស្រាប់ ដែលក្នុងនោះអាស៊ានបានឯកភាពក្នុងការដំឡើងទំនាក់ទំនងអាស៊ាន - អឺរ៉ុប ទៅជាភាពដៃគូយុទ្ធសាស្ដ្រ ព្រមទាំងពង្រឹងទំនាក់ទំនងជាមួយដៃគូផ្សេងៗទៀត។

ទីបួន នៅកម្រិតសកលលោក អាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចូលរួមដោះស្រាយរាល់បញ្ហាប្រឈមរួម។ សំណើជាច្រើនក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងផ្តល់សិទ្ធិអំណាចដល់ស្ត្រី ... ត្រូវបានអនុម័តនិងអនុវត្ត។ កិច្ចសហប្រតិបត្តិការអាស៊ានជាមួយអង្គការសហប្រជាជាតិ និងស្ថាប័នពាក់ព័ន្ធត្រូវបានពង្រឹងជាបន្ដបន្ទាប់។ ការបញ្ចប់ការចរចារ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានជួយពង្រឹងទំនុកចិត្តនិងបង្កកម្លាំងចលករសម្រាប់ពហុភាគីនិយមនិងប្រព័ន្ធពាណិជ្ជកម្មពហុភាគី។

តួនាទីមជ្ឈភាពមិនមែនជា “ឯកសិទ្ធិ” ដែលមានស្រាប់ទេ។ អាស៊ានគ្រាន់តែបង្កើតនិងលើកកម្ពស់បានតួនាទីមជ្ឈភាពរបស់ខ្លួនតាមរយៈកិត្យានុភាព ភាពស្មោះត្រង់និងជំហរអព្យាក្រឹត សន្តិភាព កិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការ” ដែលត្រូវបានបង្កើតឡើងក្នុងដំណើរកកើតនិងអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃគណៈកម្មាធិការជាតិអាស៊ាន ២០២០ ថា វៀតណាមបានក្លាយជា “ទីបង្អែកដ៏រឹងមាំ ជឿទុកចិត្ត ជាពិសេសនៅពេលដែលអាស៊ានប្រឈមនឹងការលំបាកនិងឧបសគ្គជាច្រើន”។ លទ្ធផលទាំងនេះនឹងបង្កើតមូលដ្ឋានគ្រឹះសំខាន់ដើម្បីវៀតណាមបន្ដដឹកនាំ “នាវាអាស៊ាន” ជំនះពុះពាររាល់ឧបសគ្គទាំងអស់ រួបរួមគ្នានិងសម្រេចបានជោគជ័យជាច្រើនថែមទៀត./.

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll