អាស៊ានដើរតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត

11:26 2020/11/19

កាសែត Times of India ទើបនឹងបានចុះផ្សាយអត្ថបទសរសេររបស់ អ្នកកាសែតឥណ្ឌា Rudroneel Ghost ដែលក្នុងនោះអះអាងថា អាស៊ានមាន តួនាទីដ៏សែនសំខាន់ក្នុងដំណើរការដោះស្រាយជម្លោះនៅសមុទ្រខាងកើត ក៏ដូចជាការជំរុញដំណើរការផ្លូវការទូត គតិយុត្ត និងជំរុញយន្តការពហុភាគី ដោយផ្អែកលើច្បាប់ក្នុងតំបន់។

អាស៊ានដើរតួនាទីសំខាន់ក្នុងការដោះស្រាយជម្លោះនៅសមុទ្រខាងកើត

អ្នកកាសែត Rudroneel Ghost។ (រូបថត៖ VOV)

ឆ្លើយបទសម្ភាសន៍របស់អ្នកសារព័ត៌មាននៃ វិទ្យុសម្លេងវៀតណាមប្រចាំឥណ្ឌា អ្នកកាសែត Rudroneel Ghost បានឲ្យ ដឹងថា អាស៊ានកំពុងក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនសកល ហើយ តំបន់នេះមានក្របខ័ណ្ឌសន្តិភាពមួយសម្រាប់កំណើនទៀតផង។ ក្នុងកាលៈ ទេសៈនោះ បញ្ហាសមុទ្រខាងកើតកាន់តែមានសារសំខាន់ជាងទៀត ដោយ សារប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយអនុលោមតាមច្បាប់អន្តរជាតិនិងតាមសណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់អន្តរជាតិនោះទេ វានឹងជះ ឥទ្ធិពលអវិជ្ជមានទៅលើតំបន់ទាំងស្រុង។ ហេតុដូច្នេះ ប្រការសំខាន់នា បច្ចុប្បន្នគឺពិភពលោកទាំងមូលត្រូវយកចិត្តទុកដាក់ដល់បញ្ហាសមុទ្រខាង កើតនិងអនាគតនៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាតំបន់កំពុងក្លាយទៅជា កម្លាំងចលករនៃកំណើនសកលក្នុងប៉ុន្មានទសវត្សខាងមុខនេះ។ អ្នក កាសែត Rudroneel Ghost ក៏បានចាត់ទុកថា វៀតណាមកំពុងពង្រីកតួនាទី របស់ខ្លួនក្នុងតំបន់អាស៊ាន។ លោកបានបកស្រាយថា៖

“វៀតណាមកំពុងដើរតួនាទីដ៏សែនសំខាន់ក្នុងតំបន់ដោយសារមូល ហេតុចំនួន២។ ទីមួយ វៀតណាមជាសមាជិកដោយមានសម្លេងក្នុងរចនា សម្ព័ន្ធរបស់អាស៊ាន។ ឆ្នាំ២០២០ វៀតណាមធ្វើជាប្រធានអាស៊ាន ហើយ បានសរឲ្យឃើញនូវការប្ដេជ្ញាចិត្តការពារសណ្ដាប់ធ្នាប់ដោយផ្អែកលើច្បាប់ អន្តរជាតិនិងទម្លាប់អន្តរជាតិ។ ទីពីរ វៀតណាមមានទីតាំងពិសេសនិង មានទំនាក់ទំនងសេដ្ឋកិច្ចដ៏រីកចម្រើនជាមួយចិន។ ទន្ទឹមនេះ វៀតណាមក៏ យកចិត្តទុកដាក់ដល់កិច្ចការពារសណ្ដាប់ធ្នាប់ពហុប៉ូលនៅអាស៊ីបូព៌ាទៀត ផង។ វៀតណាមអាចដើរតួនាទីដ៏សំខាន់ក្នុងការថែរក្សានិងជំរុញសណ្ដាប់ ធ្នាប់ពហុភាគី។ ខ្ញុំគិតថា វិធីអភិក្រមរបស់វៀតណាមគឺត្រឹមត្រូវ ហើយ ចាំបាច់ត្រូវទទួលបានការគាំទ្ររបស់ប្រទេសដៃគូទាំងអស់ក្នុងតំបន់”៕

(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll