អារ៉ាប់ប៊ីសាអូឌីតចេញក្រមសីលធម៌នៅកន្លែងសាធារណៈសម្រាប់ភ្ញៀវទេសចរ

07:07 2019/09/29

យុគសម័យ - បើយោងតាមបទប្បញ្ញត្តិមួយ បុរសនិងស្ត្រីត្រូវតម្រូវឱ្យស្លៀកសម្លៀកបំពាក់សមរម្យ ហើយត្រូវអទ់ធ្មត់ដោយកុំបង្ហាញការស្រឡាញ់ជាសាធារណៈ។ ម្យ៉ាងវិញទៀត ស្ត្រីក៏មានសេរីភាពក្នុងការជ្រើសរើសសំលៀកបំពាក់សមស្របផងដែរ។

អារ៉ាប់ប៊ីសាអូឌីតចេញក្រមសីលធម៌នៅកន្លែងសាធារណៈសម្រាប់ភ្ញៀវទេសចរ
ទិដ្ឋភាពទីក្រុងមួយរបស់អារ៉ាប៊ីសាអូឌីតនាពេលយប់  (ប្រភព៖ arabnews.com)

អារ៉ាប៊ីសាអ៊ូឌីតកំពុងត្រៀមចេញបទប្បញ្ញត្តិថ្មីមួយ ទាក់ទងនឹងក្រមសីលធម៌នៅកន្លែងសាធារណៈសម្រាប់ភ្ញៀវទេសចរ ខណៈពេលដែលប្រទេសនេះ បានចេញទិដ្ឋាការទេសចរណ៍ជាលើកដំបូងសម្រាប់ភ្ញៀវទេសចរមកពីប្រទេសជិត ៥០។

ទន្ទឹមជាមួយគ្នានោះ នាថ្ងៃទី ២៨ ខែកញ្ញា ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតបានចេញសេចក្តីថ្លែងការណ៍មួយ ដោយអោយដឹងថា រដ្ឋមន្រ្តីនៃប្រទេសនេះ ព្រះអង្គម្ចាស់ Abdulaziz bin Saud bin Naif បានអនុម័តលើបទបញ្ញត្តិថ្មី ដែលបានកំណត់នូវទោសទណ្ឌសំខាន់ៗ ចំនួន ១៩។ ច្បាប់ទាំងនេះ នឹងជួយធានាថា ភ្ញៀវទេសចរនិងអ្នកទស្សនា មកកាន់ព្រះរាជាណា ចក្រនេះ ពោលគឺត្រូវគោរពតាមច្បាប់ ដោយយកចិត្តទុកដាក់ចំពោះការប្រតិបត្តិនៅកន្លែងសាធារណៈរបស់អារ៉ាប់ប៊ីសាអូឌីតតែម្តង។

បើយោងតាមបទប្បញ្ញត្តិមួយ បុរសនិងស្ត្រីត្រូវតម្រូវឱ្យស្លៀកសម្លៀកបំពាក់សមរម្យ ហើយត្រូវអទ់ធ្មត់ដោយកុំបង្ហាញការស្រឡាញ់ជាសាធារណៈ។ ម្យ៉ាងវិញទៀត ស្ត្រីក៏មានសេរីភាពក្នុងការជ្រើសរើសសំលៀកបំពាក់សមស្របផងដែរ។

ប៉ូលីសអារ៉ាប៊ីសាអូឌីតនឹងក្លាយជាទីភ្នាក់ងារតែមួយគត់ ដែលទទួលខុសត្រូវក្នុងការឃ្លាំមើលអ្នករំលោភនិងចេញការពិន័យ។ ម្យ៉ាងវិញទៀត អ្នករំលោភបំពានមានសិទ្ធិប្តឹងតវ៉ា ទៅកាន់អគ្គនាយកដ្ឋានទូទៅនិងប្តឹងឧទ្ធរណ៍។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា រដ្ឋាភិបាលក៏លើកទឹកចិត្តដល់ភ្ញៀវទេសចរឱ្យស្គាល់ពីច្បាប់នៃការប្រព្រឹត្តនៅកន្លែងសាធារណៈដើម្បីជៀសវាងការដាក់ទណ្ឌកម្ម ហើយសង្ឃឹមថា នឹងស្វាគមន៍អ្នករាល់គ្នាមកពី ជុំវិញពិភពលោក។

ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានប្រកាសថា ខ្លួននឹងផ្តល់ទិដ្ឋាការដល់ភ្ញៀវទេសចរជាលើកដំបូងនិងដាក់ពង្រាយសេវាកម្មតាមអ៊ិនធឺណិតដល់ពលរដ្ឋនៃប្រទេសចំនួន ៤៩ ក្នុងនោះមានចិន ជប៉ុន សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន ចាប់ពីថ្ងៃទី ២៨ ខែកញ្ញាសម្រាប់ថ្លៃសេវា ចំនួន ៨០ ដុល្លារ។

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតរំពឹងថា វិស័យទេសចរណ៍នឹងចូលរួមចំណែក ១០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០៣០ បើប្រៀបធៀបជាមួយ ៣ ភាគរយនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ ទីក្រុងរីយ៉ាដក៏មានគោលបំណងទាក់ ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យបាន ១០០ លាននាក់ នៅឆ្នាំ ២០៣០ ពោលគឺខ្ពស់ជាងកម្រិត ៤០ លាននៃបច្ចុប្បន្នផងដែរ។

ថ្វីត្បិតដូច្នេះក៏ដោយ អារ៉ាប៊ីសាអ៊ូឌីតកំពុងប្រឈមនឹងកង្វះហេដ្ឋារចនាសម្ព័ន្ធដើម្បីទទួលភ្ញៀវទេសចរច្រើនដូចដែលបានពោលខាងលើ។ ក្រុមមន្រ្តីបានប៉ាន់ប្រមាណថា ត្រូវការបន្ទប់សណ្ឋាគារថ្មីចំនួន ៥០០,០០០ នៅទូទាំងប្រទេសនិងការវិនិយោគចំនួន ៦៧ ពាន់លានដុល្លារនៅក្នុងវិស័យទេសចរណ៍នៅទសវត្សរ៍ក្រោយ៕

 

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll