អូស្រ្តាលីចេញគោលការណ៍ណែនាំសីលធម៌សម្រាប់បញ្ញាសិប្បនិម្មិត

10:30 2019/11/07

យុគសម័យ - គោលការណ៍ណែនាំបានចែងថាបញ្ញាសិប្បនិម្មិត (Al) គួរតែផ្តល់អត្ថប្រយោជន៍ដល់បុគ្គល សង្គមនិងបរិស្ថាន ក្នុងនោះមានទាំងការទប់ស្កាត់ការរើសអើង ការគោរពភាពឯកជន ហើយត្រឹមតែប្រតិបត្តិសម្រាប់គោលបំណងដែលបានកំណត់ប៉ុណ្ណោះ។

អូស្រ្តាលីចេញគោលការណ៍ណែនាំសីលធម៌សម្រាប់បញ្ញាសិប្បនិម្មិត
រូបថតៈ arnnet.com.au

នៅថ្ងៃទី ៧ ខែវិច្ឆិកា រដ្ឋមន្រ្តីបច្ចេកវិទ្យាអូស្ត្រាលី លោកស្រី Karen Andrew បានចេញសេចក្តីណែនាំមួយ ដោយផ្តល់គោលការណ៍សីលធម៌ដែលក្រុមហ៊ុនអភិវឌ្ឍន៍និងប្រើប្រាស់ បញ្ញាសិប្បនិម្មិត (Al) ត្រូវការអនុវត្ត។

សេចក្តីណែនាំនេះបានកំណត់ថា Al គួរតែផ្តល់ផលប្រយោជន៍ដល់បុគ្គល សង្គមនិងបរិស្ថាន ក៏ដូចជាទប់ស្កាត់ការរើសអើង ការគោរពភាពឯកជន ហើយត្រឹមតែប្រតិបត្តិសម្រាប់គោលបំណងដែលបានកំណត់ប៉ុណ្ណោះ។

គោលការណ៍ណែនាំបានផ្តល់អនុសាសន៍ថា គួរតែមានការត្រួតពិនិត្យរបស់មនុស្សចំពោះ AI ក៏ដូចជាដំណើរការបានទាន់ពេលវេលាដែលអនុញ្ញាតឱ្យមនុស្សតាមដានការប្រើប្រាស់ឬផ្តល់ព័ត៌មាន។

លោកស្រីរដ្ឋមន្រ្តី Andrew បានបញ្ជាក់ថា គោលការណ៍ក្រមសីលធម៌ទាំងនេះនឹងត្រូវអនុវត្តដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត ហើយបន្ទាប់មកនឹងត្រូវបានកែតម្រូវឱ្យត្រូវនឹងតំរូវការជាក់ស្តែងនិងតម្រូវការនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីធានានូវលទ្ធភាពមុនពេលក្លាយទៅជាបទបញ្ជាចាប់បង្ខំ។

មេដឹកនាំក្រសួងបច្ចេកវិទ្យាអូស្ត្រាលីរូបនេះ បាននិយាយថា AI និងរ៉ូបូតមិនមែនជា “អ្នកបំផ្លាញ” នោះទេ គឺគ្រាន់តែផ្លាស់ប្តូរការងារ ហើយមិនដកការងារមនុស្សនៅឡើយ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា ការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើននឹងផ្តល់ឱកាសដល់ប្រជាជនក្នុងការអភិវឌ្ឍជំនាញដើម្បីឱ្យសមស្របនឹងខឿនសេដ្ឋកិច្ចនាពេលអនាគត៕

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll