អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា

08:16 2019/05/07

យុគ្គសម័យ - បេសកជនពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមជ្ឈិមបូព៌ាលោក Nickolay Mladenov បានអំពាវនាវឱ្យបញ្ឈប់ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានិងអ៊ីស្រាអែល ដែលកំពុងស្ថិតនៅក្នុងភាពតានតឹងកាន់តែកើនឡើងយ៉ាងធ្ងន់ធ្ងរ។

អង្គការសហប្រជាជាតិអំពាវនាវឱ្យមានបទឈប់បាញ់នៅហ្គាហ្សា

 

ភាពតានតឹងកាន់តែកើនឡើងនៅតំបន់ហ្គាហ្សា (រូបថត៖ daidoanket.vn)

នាថ្ងៃទី ៥ ខែឧសភា នៅលើបញ្តាញសម្គម លោក Nickolay Mladenov បានសង្កត់ធ្ងន់ថាមានការខូចខាតខាងអាយុជីវិតជនប៉ាឡេស្ទីននិងអ៊ីស្រាអែល ព្រមទាំងមានផ្ទះសំបែងច្រើនក៏ត្រូវបានបំផ្លាញយ៉ាងខ្ទេចខ្ទីផងដែរ។ ការប៉ះទង្គិចនេះបានកើនឡើងចាប់ពីថ្ងៃទី ៤ ឧសភានៅពេល     រ៉ុកកែតច្រើនគ្រាប់ត្រូវបានបាញ់ចេញពីតំបន់ហ្គាហ្សា សំដៅទៅលើតំបន់មួយចំនួននៅប្រទេសអ៊ីស្រាអែលភាគខាងត្បូង បន្ទាប់ពីជនប៉ាឡេស្ទីនចំនួន ៤ នាក់ ត្រូវបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានៅតំបន់ភាគខាងអ៊ីស្រាអែល។ មានរ៉ុក្កែតឬគ្រាប់ផ្លោងប្រមាណ ៤៥០ គ្រាប់ត្រូវបានបាញ់ចេញពីហ្គាហ្សាទៅកាន់ទឹកដីអ៊ីស្រាអ៊ែលចាប់ពីថ្ងៃទី ៤ ខែឧសភា ហើយអ៊ីស្រាអែលក៏បានបាញ់រាំងស្កាត់បានជាងមួយភាគបីក្នុងចំណោមរ៉ុកកែតនេះ។ កាប៉ះទង្គិចនេះបានបណ្តាលឲ្យប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២ នាក់ត្រូវបានស្លាប់ និងជិត ៥០ នាក់ទៀតរងរបួស  ខណៈដែលប្រទេសអ៊ីស្រាអែលមាន ៣ នាក់ត្រូវបានស្លាប់និងជាង ១០០ នាក់ទៀតរងរបួសផងដែរ៕

 

(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baotintuc.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll