សហរដ្ឋអាមេរិកកំពុងពិចារណាលើសំណើស្តីពីការស្ដារឡើវិញនូវជំនួយឧបត្ថម្មួយផ្នែកភដល់អង្គការសុខភាពពិភពលោក

19:23 2020/05/17

នាថ្ងៃទី ១៦ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថាទីក្រុង វ៉ាស៊ីនតោនកំពុងពិចារណាលើសំណើជាច្រើនដែលទាក់ទងនឹងអង្គការសុខភាពពិភពលោក (WHO) ដែលក្នុងងនោះមានសំណើស្តីពីស្ដារឡើងវិញនូវជំនួយឧបត្ថម្ភមួយផ្នែកសម្រាប់អង្គការនេះ។

សហរដ្ឋអាមេរិកកំពុងពិចារណាលើសំណើស្តីពីការស្ដារឡើវិញនូវជំនួយឧបត្ថម្មួយផ្នែកភដល់អង្គការសុខភាពពិភពលោក
ប្រធានាធិបតីអាមេរិកលោក Donald Trump

ចែករំលែកនៅលើបណ្តាញសង្គម Twitter ផ្ទាល់ខ្លួន លោក Donald Trump បានឲ្យដឹងថាក្នុង ចំណោមសំណើដែលកំពុងពិចារណាមានផែន ការមួយដែលទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ជំនួយ មួយកញ្ចប់ដល់អង្គការសុខភាពពិភពលោកដែលស្នើនឹង ១០% នៃកំរិតជំនួយឧបត្ថម្ភកាលពីមុន។ ទោះជាយ៉ាងណាក៏ដោយម្ចាស់ សេតវិមានបានសង្កត់ធ្ងន់ថា គ្មានការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើងទេហើយរាល់សកម្មភាពផ្តល់ជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកសម្រាប់អង្គការសុខភាពពិភពលោកនៅតែ «បង្កក» តែម្តង។ 

គួរបញ្ជាក់ថាលោកប្រធានាធិបតី Trump បានផ្អាករាល់វិភាគទានរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោកចាប់តាំងពីថ្ងៃទី ១៤ ខែមេសា ដោយចោទប្រកាន់ថា អង្គការនេះបានជួយប្រទេសចិនក្នុងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងប្រទេសនេះ៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll