វៀតណាម​អំពាវនាវឲ្យសហគមន៍អន្តរជាតិ​ឯកភាពគ្នា​ក្នុងការ​ជួយឧបត្ថម្ភ​ស៊ីរីបានជំនះពុះពារលើការលំបាក

00:58 2021/01/22

រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២០ ខែមករា បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សំដៅដោះស្រាយបញ្ហាប្រឈមនានានៅស៊ីរី។

វៀតណាម​អំពាវនាវឲ្យសហគមន៍អន្តរជាតិ​ឯកភាពគ្នា​ក្នុងការ​ជួយឧបត្ថម្ភ​ស៊ីរីបានជំនះពុះពារលើការលំបាក
កិច្ចប្រជុំតាមប្រព័ន្ធវីដេអូ សំដៅដោះស្រាយបញ្ហាប្រឈមនានានៅស៊ីរី

បេសសកជនពិសេសរបស់អគ្គលេខា ធិការអង្គការសហប្រជាជាតិទទួលបន្ទុកស៊ីរី លោក Geir Pedersen និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌លោក Mark Lowcock បានរាយការណ៍អំពីស្ថានភាពនេះ។ អញ្ជើញថ្លែងទៅកាន់អង្គប្រជុំ ឯកអគ្គរដ្ឋទូត Pham Hai Anh ភារៈធារីស្ដីទីរបស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវដល់ភាគីទាក់ទិននានាចូលរួមប្រកបដោយលក្ខណៈស្ថាបនានៅក្នុងវង់ចរចានាពេលខាងមុខរបស់គណៈកម្មាធិការធម្មនុញ្ញ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការទាញយកដំណាក់កាលសន្តិសុខស្ថិរភាពនាបច្ចុប្បន្ននេះ ដើម្បីផ្ដោតសំខាន់លើកិច្ចសន្ទនា និងចរចា សំដៅជំរុញដំណើរការនយោបាយ។ លើលពីនេះទៅទៀត លោក ឯកអគ្គរដ្ឋទូត Pham Hai Anh ក៏បានចែករំលែកការព្រួយបារម្ភអំពីស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗនៅស៊ីរី ព្រមទាំងអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយឧបត្ថម្ភអន្តរជាតិ សំដៅធានាដំណើរការផ្ដល់ជំនួយឧបត្ថម្ភមិនត្រូវអាក់ខាននៅគ្រប់ទីកន្លែងនៅស៊ីរីផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll