វៀតណាមអំពាវនាវឱ្យមានការការពារប្រជាជននៅក្នុងប្រទេសដែលមានជម្លោះជាមួយនឹងការផ្ទុះឡើងនៃ COVID-19

11:16 2020/09/10

យុគសម័យ - នាថ្ងៃទី ៩ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ ដោយស្តាប់របាយការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៥៣២ ស្តីពីជំងឺរាតត្បាតសកល COVID-19 ដោយមានការចូលរួមនិងរបាយការណ៍របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកសន្តិសុខ-នយោបាយ រក្សាសន្តិភាពនិងជួយគាំទ្រមនុស្សធម៌របស់អង្គការសហប្រជាជាតិ។

វៀតណាមអំពាវនាវឱ្យមានការការពារប្រជាជននៅក្នុងប្រទេសដែលមានជម្លោះជាមួយនឹងការផ្ទុះឡើងនៃ COVID-19

ទដ្ឋភាពនៃកិច្ចប្រជុំមួយនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ

សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីជម្លោះអនុវត្តយ៉ាងពេញលេញនូវសេចក្តីសម្រេចចិត្តលេខ ២៥៣២; បង្កើនការអនុវត្តបទឈប់បាញ់មនុស្សធម៌របស់អគ្គលេខាធិការ; ជួយគាំទ្រមនុស្សធម៌ដល់បណ្ដាប្រទេសដែលមានជម្លោះ; សម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការកែសំរួលនិងសម្របសម្រួលទៅនឹងសកម្មភាពនៃបេសកកម្មថែរក្សាសន្តិភាពដើម្បីរក្សាប្រតិបត្តិការ ក្នុងពេលតែមួយគាំទ្រដល់ប្រទេសម្ចាស់ផ្ទះនិងការពារសុខភាពរបស់អ្នករក្សាសន្តិភាព។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា សេចក្តីសម្រេចចិត្តលេខ ២៥៣២ គួរតែត្រូវបានអនុវត្តយ៉ាងពេញលេញតាមរយៈការអនុលោមនិងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការអំពាវនាវបញ្ឈប់បទឈប់បាញ់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិនិងសេចក្តីសម្រេចចិត្ត; ផ្តោតលើការការពារប្រជាជននៅក្នុងប្រទេសដែលមានជម្លោះនិងវិបត្តិមនុស្សធម៌; បង្កើនសាមគ្គីភាពនិងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៅគ្រប់ថ្នាក់ជាតិ តំបន់ អន្តរជាតិនិងអ្នកពាក់ព័ន្ធក្នុងការត្រៀមឆ្លើយតបនិងស្ដារឡើងវិញក្រោយពី COVID-19; ធានានូវសកម្មភាពនៃបេសកកម្មថែរក្សាសន្តិភាពក្នុងស្ថានភាព “ប្រក្រតីភាពថ្មី” ដែលរួមចំណែកដល់ដំណោះស្រាយរយៈពេលយូរអង្វែងនៃការរក្សាសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll