វៀតណាមអំពាវនាវឱ្យភាគីនានានៅយេម៉ែនបន្តការចរចាសន្តិភាពឡើងវិញ

11:35 2020/09/16

យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានពិភាក្សាអំពីស្ថានភាពនៅយេម៉ែននាពេលថ្មីៗនេះ ជាមួយនឹងរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពរបស់បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកយេម៉ែន លោក Martin Griffiths និងអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាមនុស្សធម៌លោក Mark Lowcock។

វៀតណាមអំពាវនាវឱ្យភាគីនានានៅយេម៉ែនបន្តការចរចាសន្តិភាពឡើងវិញ

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

សមាជិកក្រុមប្រឹក្សាសន្តិសុខបានចែករំលែកការវាយតំលៃរបស់អ្នករាយការណ៍; អំពាវនាវឱ្យភាគីទាំងអស់បន្តអនុវត្តកិច្ចព្រមព្រៀង Stockholm និង Riyadh; ថ្កោលទោសអំពើហឹង្សាប្រឆាំងនឹងជនស៊ីវិលនិងកុមារ ជាពិសេសការជ្រើសរើសនិងប្រើប្រាស់កុមារក្នុងគោលបំណងប្រើអំពើហិង្សា; អំពាវនាវឱ្យបង្កើនថវិកាសម្រាប់យេម៉ែនដើម្បីរក្សាកម្មវិធីមនុស្សធម៌និងដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។

បណ្ដាប្រទេសក៏បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការសម្រុះសម្រួល ផ្សះផ្សានិងជំរុញការចរចា រួមទាំងសំណើនៃសេចក្តីថ្លែងការណ៍រួមឆ្ពោះទៅបទឈប់បាញ់ទូទាំងប្រទេស។

ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធគ្នាថ្មីៗនេះនៅក្នុងយេម៉ែន ក៏ដូចជាការជ្រើសរើសនិងប្រើប្រាស់កុមារក្នុងគោលបំណងហិង្សា។

ជម្រុញឱ្យមានការអនុញ្ញាតឱ្យបានឆាប់ៗនៃក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិដែលដែលធ្វើបេសកកម្មលើនាវា Safer; អំពាវនាវឱ្យគ្រប់ភាគីទាំងអស់អនុវត្តយ៉ាងតឹងរឹងនូវកិច្ចព្រមព្រៀង Stockholm និងកិច្ចព្រមព្រៀង Ryadh។

វៀតណាមបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់បេសកជនពិសេសរបស់អគ្គលេខាធិការទទួលបន្ទុកយេម៉ែននិងទីភ្នាក់ងារអង្គការសហប្រជាជាតិក្នុងការជំរុញដំណោះស្រាយនយោបាយដ៏ទូលំទូលាយសម្រាប់យេម៉ែន៕
(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vietnamplus.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll