យាន​អវកាស OSIRIS-REx របស់​អង្គការ NASA នឹងទៅដល់​អាចម៍​ផ្កាយ Bennu នៅចុង​ឆ្នាំ២០១៨!

08:57 2018/07/10

យា​ន OSIRIS-REx របស់អង្គការ NASA បានធ្វើការ​តម្រែតម្រង់​ទិសជាលើកទីពីរ​តាមការគ្រោងទុក នៅលើគន្លងផ្លូវ​​ឆ្ពោះទៅកាន់​គោលដៅ​របស់វា ដែលជាថ្មអវកាស​ដ៏ធំ និងគ្រោះថ្នាក់មួយដុំ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពី វែបសាយ Space.com នៅល្ងាចថ្ងៃ​អង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨។

យាន​អវកាស OSIRIS-REx របស់​អង្គការ NASA នឹងទៅដល់​អាចម៍​ផ្កាយ Bennu នៅចុង​ឆ្នាំ២០១៨!

យាន OSIRIS-REx ដែលត្រូវបានបាញ់​បង្ហោះចេញពីផែនដី​ កាលពី​ខែកញ្ញា ឆ្នាំ២០១៦ កំពុងស្ថិតក្នុង​ការបំពេញបេសកកម្ម​ ដែលមាន​​តម្លៃ ៨០០លានដុល្លារ ដើម្បីទៅ​គោចរ​ជុំវិញ, សិក្សា, និងប្រមូល​យកគំរូតាង​ពីអាចម៍ផ្កាយ​យក្ស​ឈ្មោះថា Bennu ដែលមាន​មុខកាត់​ប្រវែង ៥០០ម៉ែត្រ។

ប្រសិនអ្វីៗប្រព្រឹត្ត​ទៅតាមការគ្រោងទុក​ទាំងអស់ យាន OSIRIS-REx នឹង​ទៅដល់គោលដៅ​នៅដើមខែធ្នូ​ចុងឆ្នាំនេះ រួចធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​​លើ​អាចម៍​ផ្កាយ Bennu ពីចម្ងាយ​សម្រាប់​មួយរយៈពេល ហើយនឹងចូលទៅកៀក​​ដើម្បីប្រមូល​យក​​គំរូ​តាង​ពី​ផ្ទៃ​នៃ​ដុំថ្មអវកាស​​នេះ នៅខែកក្កដា ឆ្នាំ២០២០។ គំរូតាង​​ដែល​ប្រមូលបាន​ទាំងប៉ុន្មាន ក្រោយមកនឹង​ត្រូវបញ្ជូនមកកាន់​ផែនដី តាមរយៈយាន​កាប់ស៊ុល (Capsule) ពិសេសមួយ​នៅខែកញ្ញា​ ឆ្នាំ២០២៣។

គួរជម្រាបថា OSIRIS-REx មិនមែនជាយាន​អវកាសប្រមូលគំរូតាង​ពីអាចម៍ផ្កាយ តែមួយគត់ ដែលកំពុងធ្វើ​ដំណើរក្នុងទីអវកាស​នោះ​ឡើយ យាន Hayabusa2 របស់ប្រទេស​ជប៉ុន បានទៅដល់អាចម៍ផ្កាយ​មួយដុំ​ឈ្មោះថា Ryyga មានមុខកាត់​ដល់ទៅប្រវែង ៩០០ម៉ែត្រ ​​កាលពី​សប្តាហ៍​មុន។ Hayabusa2 ត្រូវគេ​កំណត់ថា នឹងប្រមូលគំរូតាង​របស់អាចម៍ផ្កាយ​យក្សនេះ នៅខែធ្នូ ឆ្នាំ២០១៩ ហើយគំរូតាង​​ទាំង​នោះ នឹងមកដល់ផែនដី​នៅរយៈពេលមួយឆ្នាំ​ក្រោយ៕

 

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll