មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិដែលស្នើដោយប្រទេសវៀតណាម

09:18 2020/11/25

យុគសម័យ - នាថ្ងៃទី ២៣ ខែវិច្ឆិកា មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បានពិភាក្សានិងអនុម័តមតិឯកភាពលើសេចក្តីសម្រេចចិត្តស្តីពីសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិ (អ.ស.ប) ដោយមានការចូលរួមគាំទ្ររបស់ប្រទេស ១១០ ដែលសម្រេចបានកំណត់ត្រាស្តីពីចំនួនប្រទេសគទ្រធំបំផុតចាប់តាំងពីសេចក្តីសម្រេចចិត្តស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អ.ស.ប ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០០២ មកម្ល៉េះ។

មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ បានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន - អង្គការសហប្រជាជាតិដែលស្នើដោយប្រទេសវៀតណាម
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំអ.ស.ប ណែនាំសេចក្ដីសម្រេចចិត្តដល់មហាសន្និបាតអ.ស.បនីតិកាលទី៧៥។ (រូបថត៖ baodautu.vn)

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានតាងនាមអាស៊ានធ្វើជាអធិបតីក្នុងការតាក់តែងខ្លឹម សារនិងការចរចាលើសេចក្ដីសម្រេចចិត្តនេះ។ សេចក្ដីសម្រេចចិត្តបានធ្វើ បច្ចុប្បន្នកម្មនូវលទ្ធផលដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-អ.ស.បចាប់តាំងពីឆ្នាំ២០១៨មក ដូចជាសមិទ្ធផលក្នុងការអនុវត្តផែនការ សកម្មភាពអាស៊ាន-អ.ស.បដំណាក់កាលឆ្នាំ២០១៦-២០២០ ការដែលក្រុម ប្រឹក្សាសន្តិសុខរៀបចំសម័យពិភាក្សាជាលើកដំបូងអំពីតួនាទីរបស់អាស៊ានក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ ក្នុងខែដែលវៀតណាមធ្វើជា ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការអនុម័តលើផែនការសកម្មភាពអាស៊ាន-អ.ស.បដំណាក់កាលឆ្នាំ២០២១-២០២៥។ រាល់កិច្ចខិតខំប្រឹងប្រែងរបស់ អាស៊ានក្នុងការកសាងសហគមន៍និងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត Covid-19 ក៏ត្រូវបានលើកឡើងយ៉ាងល្អិតល្អន់ផងដែរ។ ខ្លឹមសារសហ ប្រតិបត្តិការជាច្រើនរវាងភាគីទាំងពីរត្រូវបានបំពេញបន្ថែមដូចជា ការបង្កើន ទំនាក់ទំនងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការក្នុងការកសាងនិងថែរក្សាសន្តិភាព ការកាត់បន្ថយហានិភ័យពីគ្រោះមហន្តរាយធម្មជាតិនិងបង្កើន ប្រតិកម្មក្នុងករណីជាបន្ទាន់ ជាដើម។    

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀត ណាមប្រចាំអ.ស.ប បានអះអាងនូវមជ្ឈភាពរបស់អាស៊ានក្នុងការជំរុញ ទំនាក់ទំនងភាពជាដៃគូ កិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាពនិង ការអភិវឌ្ឍក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃរវាងអាស៊ាននិងអ.ស.បផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll