មនុស្ស៩នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះ នៅរដ្ឋ South Dakota, សហរដ្ឋអាមេរិក
គ្រោះថ្នាក់ធ្លាក់យន្ដហោះខ្នាតតូចខាងលើ បានកើតឡើងនៅរសៀលថ្ងៃសៅរ៍ (ម៉ោងក្នុងតំបន់) ក្រោយហោះឡើងបន្តិចចេញពី ទីក្រុង Chamberlain នៃរដ្ឋ South Dakota។ ប៉ុន្តែ មូលហេតុធ្លាក់យន្ដហោះនេះ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ខណៈមានការសន្និដ្ឋានបឋមថាសោកនាដកម្មនេះទំនងជាបង្កឡើងដោយបញ្ហាអាកាសធាតុ ក្នុងនោះមានទាំងខ្យល់បក់ និងព្រិលធ្លាក់ខ្លាំង។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរក្នុងតំបន់ កុមារពីរនាក់ និងពីឡុតម្នាក់ គឺស្ថិតនៅក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ហើយការស៊ើបអង្កេតមួយនឹងត្រូវធ្វើឡើង៕
(ប្រភព៖ FN)