មន្ត្រី​កូរ៉េខាងត្បូង​៖​កូរ៉េខាងជើង​ប្រហែលជា​បាន​ធ្វើតេស្ត​មី​ស៊ី​លពី​នាវា​មុជទឹក​

16:25 2019/10/04

កូរ៉េខាងជើង​ប្រហែលជា​បាន ធ្វើតេស្ត​មី​ស៊ី​លបាញ់​ផ្លោង​ឆ្លង​ទ្វីប ចេញពី​នាវា​មុជទឹក នៅក្នុង​សមុទ្រ​នា​ព្រឹក​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងទៅតាម​មន្ត្រី​កូរ៉េខាងត្បូង​បាន​និយាយ​។ មីស៊ីល​បាន​បាញ់​ចេញ​​​​​​​​​ពី​តំបន់ក្បែរកំពង់ផែ Wonsan ស្ថិតនៅក្នុងខេត្ត Kangwon នៃប្រទេសកូរ៉េខា​ង​ជើង​ នៅម៉ោងជាង៧ព្រឹក។ មីស៊ីលបាន​ហោះច​ម្ងាយប្រហែ​ល៤៥០​គីឡូម៉ែត្រ និងកម្ពស់៩១០គីឡូម៉ែត្រ មុនពេល​ធ្លាក់​ទៅ​​​​​​ក្នុ​ង​​ស​មុទ្រ​ជប៉ុន។ ​អាជ្ញាធរបា​ន​រាយការណ៍​ថា មីស៊ីលចំ​នួន ២ ត្រូវបានបាញ់បង្ហោះ ដោយនៅក្នុង​នោះ​យ៉ា​ង​ហោចណាស់ មានមីស៊ីលមួយ បានធ្លាក់​ចូល​​ក្នុងដែនទឹករបស់ជប៉ុន។

មន្ត្រី​កូរ៉េខាងត្បូង​៖​កូរ៉េខាងជើង​ប្រហែលជា​បាន​ធ្វើតេស្ត​មី​ស៊ី​លពី​នាវា​មុជទឹក​
មន្ត្រី​កូរ៉េខាងត្បូង​៖​កូរ៉េខាងជើង​ប្រហែលជា​បាន​ធ្វើតេស្ត​មី​ស៊ី​លពី​នាវា​មុជទឹក​។ 

ប្រទេស​កូរ៉េខាងជើង​បាន​និយាយថា ការសាកល្បង​អាវុធ​ចុងក្រោយ​បំផុត​របស់ខ្លួន​គឺ​មី​ស៊ី​ល​ផ្លោង​ដែល​បាញ់​ចេញពី​នាវាមុជទឹក (SLBM) ដែល​នេះ​កត់សម្គាល់​ជា​ដំណាក់កាល​ថ្មី​មួយ​នៅក្នុង​សមត្ថភាព​ការពារ​របស់ខ្លួន​ពោល​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ការចាប់ផ្តើម​កិច្ចចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​ជាមួយ​សហរដ្ឋអាមេរិក​ឡើងវិញ។

ក្រុមអ្នកវិភាគ​បាន​និយាយថា ការសាកល្បង​នេះ​គឺជា​ការបង្ក​ហេតុ​ខ្លាំង​បំផុត​ចាប់តាំងពី​ទីក្រុង​ព្យុងយ៉ាង​បានចាប់ផ្តើម​កិច្ចសន្ទនា​លើកដំបូង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​ឆ្នាំ​២០១៨​ហើយ​បានកត់សម្គាល់​ជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

សមត្ថភាព​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​នាវាមុជទឹក​នឹង​នាំយក​ឃ្លាំង​អាវុធ​របស់​កូរ៉េខាងជើង​ទៅកាន់​កម្រិត​ថ្មី​មួយ​ដែល​អនុញ្ញាត​ឲ្យ​មានការ​ដាក់ពង្រាយ​ទៅ​ឆ្ងាយ​ពី​ឧបទ្វីប​កូរ៉េ​និង​សមត្ថភាព​វាយប្រហារ​ទី​២​ក្នុងករណី​មានការ​វាយប្រហារ​លើ​មូលដ្ឋាន​យោធា​របស់ខ្លួន​។​

ទីភ្នាក់ងារ​ព័ត៌មាន​កណ្តាល​កូរ៉េ (KCNA) បាន​រាយការណ៍​ថា មី​ស៊ី​ល​ផ្លោង​ប្រភេទ​ថ្មី​នេះ​ត្រូវបាន​បាញ់​ក្នុង​លក្ខណៈ​បញ្ឈរ​កាលពី​ថ្ងៃ​ពុធ​នៅឯ​ដែនទឹក​ជិត​ឆ្នេរសមុទ្រ Wonsan​។ KCNA បានកំណត់​អត្តសញ្ញាណ​អាវុធ​នោះ​ថា​ជា Pukguksong-3​។​

សេចក្តីរាយការណ៍​បាន​បន្ថែមថា “​ការបាញ់​សាកល្បង SLBM ប្រភេទ​ថ្មី​ដែល​ទទួលបាន​ជោគជ័យ​នេះ​គឺមាន​សារសំខាន់​ខ្លាំងណាស់​ព្រោះ​វា​បាន​ឈានចូល​ដំណាក់កាល​ថ្មី​មួយ​ដើម្បី​ទប់ស្កាត់​ការគំរាមកំហែង​របស់​កងកម្លាំង​ខាងក្រៅ​”​។​

មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម​ជុង​អ៊ុន​បាន​ផ្ញើ​សារ​អបអរសាទរ​ដ៏​កក់ក្តៅ​ដល់​អង្គភាព​ស្រាវជ្រាវ​ដែល​ពាក់ព័ន្ធ​នឹង​ការបាញ់​បង្ហោះ​នេះ​។​

ទីក្រុង​តូ​ក្យូ​បាន​និយាយថា ផ្នែក​មួយ​នៃ​មី​ស៊ី​ល​កាលពី​ថ្ងៃ​ពុធ​បាន​ធ្លាក់​នៅក្នុង​ដែនទឹក​នៃ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន​ដែលមាន​ចម្ងាយ​២០០​គីឡូម៉ែត្រ​ជុំវិញ​ទឹកដី​ជប៉ុន​៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll