មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងចិនអះអាងថាសង្គ្រាមពាណិជ្ជកម្មនឹងមិនកើតឡើង

22:26 2018/05/20

អាមេរិកនិងចិនបានឯកភាពបោះបង់ចោលសង្គ្រាមពាណិជ្ជកម្មនិងដកពាក្យគំរាមកំហែងអំពីការវាយពន្ធវិញ។

ប្រធានបណ្ដោះអាសន្នគណកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធិសភាអាមេរិក លោក  Orrin Hatch 
ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក  Liu He 

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីប្រទេសទាំងពីរបានបិទបញ្ចប់វង់ចរចាទី ២ នៅវ៉ាស៊ីនតោន ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៩ ឧសភា សំដៅដោះស្រាយរាល់ការខ្វែងគំនិតខាងពាណិជ្ជកម្ម ដែលបណ្ដាលឲ្យមានភាពតាន តឹងនាពេលកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រីចិន លោក  Liu He និងជាប្រធានគណប្រតិភូជាន់ខ្ពស់ចិនដែលបំពេញទស្សនិច្ចនៅវ៉ាស៊ីនតោន នាសប្ដាហ៍កន្លងទៅបានឲ្យដឹងថា៖ ភាគីទាំងពីទទួលបានការស្រុះចិត្តគំនិតគ្នា ពោលគឺមិនអនុ វត្តន៍សង្គ្រាមពាណិជ្ជកម្មហើយនឹងបញ្ឈប់ការដំឡើងពន្ធដារទៅវិញទៅមក។

ទន្ទឹមនឹងនេះ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដែលបានប្រកាសក្នុងឱកាសនេះបានឲ្យដឹងថា៖ ចិននឹងទិញទំនិញបន្ថែមទៀតលើ វិស័យថាមពលនិងកសិកម្មរបស់អាមេរិក ដើម្បីកាត់បន្ថយឱនភាពខាងពាណិជ្ជកម្មដ៏ធំជាមួយអាមេរិករហូតដល់ ៣៧០ ពាន់លានដុល្លារអាមេរិកផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll