ព័រទុយហ្គាល់​ឈ្នះ​ជើងឯក Nations League លើក​ដំបូង ក្រោយ​ឈ្នះ​ហូឡង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

15:58 2019/06/10

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានគ្រងតំណែងជើងឯកពានរង្វាន់ UEFA Nations League ឆ្នាំ២០១៩ មុនពេល បន្ទាប់ពីយកឈ្នះគូប្រជែងហូឡង់ត្រឹម ១-០ នៅវគ្គផ្តាច់ព្រ័ត្រនាយប់មិញនេះនៅកីឡដ្ឋានដែល ស្ថិតក្នុងទីក្រុង Porto ប្រទេសព័រទុយហ្គាល់។

ព័រទុយហ្គាល់​ឈ្នះ​ជើងឯក Nations League លើក​ដំបូង ក្រោយ​ឈ្នះ​ហូឡង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ
ព័រទុយហ្គាល់​ឈ្នះ​ជើងឯក Nations League លើក​ដំបូង ក្រោយ​ឈ្នះ​ហូឡង់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

នេះក៏ជាលើកទី១ ផងដែរសម្រាប់ក្រុមនៅអឺរ៉ុប ព័រទុយហ្គាល់ដែលឈ្នះពាននេះបានមុនគេ គិតចាប់ពីពាននេះត្រូវបាន បង្កើតឡើងតាំងពីចុងឆ្នាំ២០១៨ កន្លងមកដោយមាន ៥៥ប្រទេសនៅទ្វីបអឺរ៉ុបធ្វើការប្រកួតប្រជែង។

១គ្រាប់ជ័យជម្នះរបស់ព័រទុយហ្គាល់ធ្វើបានសម្រេចដោយកីឡាករ Goncalo Guedes នៅនាទី៦០ ដែលជាកីឡាករខ្សែបម្រើស្លាបមកពីក្លឹបអេស្ប៉ាញ Valencia ក្រោយទទួលបាន ពីមិត្តរួមក្រុម Bernado Silva បន្តរហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី។

UEFA Nations League 2019 បានក្លាយជាពានទី២ សម្រាប់ក្រុមរបស់កីឡាករ Cristiano Ronaldo ឈ្នះក្នុងរយៈ ពេល ៣ឆ្នាំចុងក្រោយនេះ គិតចាប់តាំងពីបានឈ្នះពានប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង ក្នុងនាម ជាក្រុមដែលជ្រុះក្នុងវគ្គ ១៦ក្រុមចុងក្រោយកាលព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោមថ្វីជើង របស់ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ៕

(ប្រភព៖ Freshnews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll