EU ព្រមានចក្រភពអង់គ្លេស កុំឲ្យបំពានលើគោលការណ៍ច្បាប់អន្តរជាតិ ជុំវិញកិច្ចព្រមព្រៀង Brexit

08:58 2020/09/08

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អឺស៊ូឡា វ៉ុនដេឡែន (Ursula von der Leyen) នៅថ្ងៃចន្ទនេះបានព្រមានថា តាមគោលការណ៍ច្បាប់អន្តរជាតិ ចក្រភពអង់គ្លេសគឺមានកាតព្វកិច្ចគោរពកិច្ចព្រមព្រៀង Brexit (ការដកខ្លួនចេញពីសហភាពអឺរ៉ុប) ដ្បិតថាវាជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងគ្នានាពេលអនាគត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardain នៅថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

EU ព្រមានចក្រភពអង់គ្លេស កុំឲ្យបំពានលើគោលការណ៍ច្បាប់អន្តរជាតិ ជុំវិញកិច្ចព្រមព្រៀង Brexit
EU ព្រមានចក្រភពអង់គ្លេស កុំឲ្យបំពានលើគោលការណ៍ច្បាប់អន្តរជាតិ ជុំវិញកិច្ចព្រមព្រៀង Brexit

ថ្លែងនៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃចន្ទនេះ លោកស្រី Ursula von der Leyen បានលើកឡើងថា «ខ្ញុំជឿជាក់ថា រដ្ឋាភិបាលអង់គ្លេសនឹងអនុវត្តកិច្ចព្រមព្រៀង Brexit ដែលជាកាតព្វកិច្ចមួយធានាដោយច្បាប់អន្តរជាតិ និងជាតម្រូវការចាំបាច់មួយ សម្រាប់រាល់ភាពជាដៃគូនឹងគ្នានាពេលអនាគត»

ការព្រមានបែបនេះ ពីសំណាក់ប្រធានគណៈកម្មការអឺរ៉ុប បានកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីពេលកន្លងទៅនេះ បានកំណត់កាលបរិច្ឆេទចុងក្រោយ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ជាមួយសហភាពអឺរ៉ុប។ លោក Johnson បានកំណត់យកថ្ងៃទី១៥ ខែតុលា ខាងមុខ គឺជាថ្ងៃចុងក្រោយដើម្បីសម្រេចកិច្ចចរចានេះ ហើយជាមួយគ្នាដែរលោកថែមទាំងបានប្រកាសថា សុខចិត្តដើរចេញពីអឺរ៉ុបទាំងគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីទាំងអស់ ប្រសិនបើការចរចារបរាជ័យ ឬមិនសមដូចបំណង។

គួរជម្រាបថា កិច្ចចរចារ Brexit ជុំទី៨ និងជាជុំចុងក្រោយ សម្រាប់កិច្ចចរចាខាងលើ គ្រោងនឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៨ ខែកញ្ញា ស្អែកនេះតែម្តង។ ចក្រភពអង់គ្លេសបានចាកចេញពី EU កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ តែបច្ចុប្បន្នកំពុងបន្តស្ថិតក្នុងពេលវេលាអន្តរកាល ដែលមានរយៈពេល១១ខែ គឺនឹងផុតនៅចុងឆ្នាំនេះ៕

(ប្រភពព័ត៌មាន: freshnews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll