Bill Gates ថាបើប្រទេសមួយអាចធ្វើរឿង ២នេះបានល្អ ករណីឆ្លងកូវីដ១៩នឹងថមថយ

11:43 2020/03/21

ស្ថាបនិក​ Microsoft ​លោក Bill Gates បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​​ ឲ្យ​​ពលរដ្ឋ​អាមេរិក​រក្សា​ភាព​​នឹងនរ​ ក្នុង​អំឡុង​ពេល​ដែល​កូវីដ​១៩ កំពុង​រីក​រាតត្បាត​ខ្លាំង។

Bill Gates ថាបើប្រទេសមួយអាចធ្វើរឿង ២នេះបានល្អ ករណីឆ្លងកូវីដ១៩នឹងថមថយ

 

ស្ថាបនិក​ Microsoft ​លោក Bill Gates 

 

នៅ​ក្នុង​វគ្គ​មួយ​នៃ​កម្មវិធី Ask Me Anything ​នៅ​លើ​បណ្ដាញ​ពិភាក្សា​ Reddit លោក​ Bill Gates ត្រូវ​បាន​គេ​ចោទ​សួរ​អំពី​​កូវីដ​១៩ ថា​វា​នឹង​​បញ្ចប់​ទៅ​វិញ​នៅ​ពេល​ណា។ លោក​បាន​ឆ្លើយ​តប​ថា ៖ "ប្រសិន​បើ​ប្រទេស​មួយ​ធ្វើ​ការ​ងារ​នៃ​ការ​​តេស្ត​រក​មេរោគ និង​ការ​​ប្រកាន់​ខ្ជាប់​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​បាន​ល្អ​ អ៊ីចឹង​ក្នុង​ពេល ៦ ទៅ ១០ សប្ដាហ៍ ពួក​គេ​នឹង​ឃើញ​មាន​ករណី​តិច​តួច​ (នៃ​កូវីដ​១៩) ហើយ​​​ស្ថានភាព​នឹង​ល្អ​ប្រសើរ​ឡើង​វិញ។”

គួរ​ដឹង​មហាសេដ្ឋី​ Bill Gates បាន​ផ្ដោត​លើ​ផ្នែក​សុខភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​លោក​នៅ​មូលនិធិ​ Bill and Melinda Gates។ ចម្លើយ​របស់​លោក Bill Gates នេះ​ដែរ គឺ​ក្រោយ​ពី​លោក​ចុះ​ចេញ​ពី​តំណែង​ជា​ក្រុមប្រឹក្សាភិបាល​នៅ Microsoft ​បាន​ប៉ុន្មាន​ថ្ងៃ ដោយ​លោក​បាន​និយាយ​ថា​ចង់​ផ្ដោត​បន្ថែម​លើ​ការងារ​សប្បុរសធម៌។

​លោក​ Bill Gates បាន​បន្ត​បក​ស្រាយ​លម្អិត​​ដូច​ត​ទៅ​នេះ​ថា ៖

“ដំណាក់​កាល​បច្ចុប្បន្ន​ គឺ​​មាន​​ករណី​ឆ្លង​ជា​ច្រើន​ ​នៅ​បណ្ដាប្រទេស​អ្នក​មាន​។ ជា​មួយ​​ការ​បញ្ចេញ​សមត្ថភាព​ទាន់​ពេល រួម​មាន​ការ​ធ្វើ​តេស្ត​រក​មេរោគ និង​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ក្នុង​រយៈពេល ២-៣ ខែ ប្រទេស​អ្នក​មាន​នឹង​អាច​ជៀស​ផុត​ពី​ការ​ឆ្លង​កម្រិត​ខ្ពស់។ ខ្ញុំ​បារម្ភ​អំពី​​ការ​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ ប៉ុន្តែ​កាន់​តែ​​បារម្ភ​ខ្លាំង​​លើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​ពួក​គេ​មិន​អាច​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ដូច​ប្រទេស​អ្នក​មាន​អាច​ធ្វើ​ទៅ​បាន ហើយ​ចំណុះ​នៃ​​មន្ទីរពេទ្យ​គឺ​មាន​ទាប​ជាង​ប្រទេស​អ្នក​មាន​ទៀត​ផង៕"

(ប្រភពព័ត៌មាន: sabay)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll