អង់គ្លេសអំពាវនាវឲ្យ EU បង្កើនកិច្ចសហប្រតិបត្តិការខាងសន្តិសុខ ក្រោយ Brexit

21:52 2018/05/14

នាបច្ចុប្បន្នពិភពលោកកំពុងមានបម្រែបម្រួលជាច្រើន អង់គ្លេស និង EU គប្បីបង្កើនការផ្លាស់ប្ដូរព័ត៌មានចារកម្មជាងពេលណាទាំងអស់។

អគ្គនាយកទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងអង់គ្លេស MI5 លោក Andrew Parker

អគ្គនាយកទីភ្នាក់ងារសន្តិសុខផ្ទៃក្នុងអង់គ្លេស MI5 លោក Andrew Parker បានចាត់ទុកថា៖ អង់គ្លេស និងសហភាពអឺរ៉ុប (EU) គប្បីបង្កើតទំនាក់ទំនងដៃគូសន្តិសុខយ៉ាងជិតស្និទ្ធ បន្ទាប់ពីអង់គ្លេសចាកចេញពីតំបូលរួម EU គឺសំដៅរាំងស្កាត់ការវាយប្រហារភេរវកម្មរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) និងទប់ទល់នឹងហានិភ័យគំរាមកំហែងរបស់ខឿនប្រជាធិប តេយ្យទេសលោកខាងលិច។ លោក Parker បានចាត់ទុកថា៖ នាបច្ចុប្បន្នពិភពលោកកំពុងមានបម្រែបម្រួលជាច្រើន អង់ គ្លេស និង EU គប្បីបង្កើនការផ្លាស់ប្ដូរព័ត៌មានចារកម្មជាងពេលណាៗ ទាំងអស់។

ស្ដីពីការវាយប្រហារ ដែលកើតឡើងនៅអង់គ្លេសកាលពីឆ្នាំទៅមិញ ដោយបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៦ នាក់ស្លាប់ លោក Parker បានឲ្យដឹងថា៖ អង់គ្លេសបានរាំងស្កាត់ឧបាយកលវាយប្រហារចំនួន ១២ លើក ចាប់តាំងពីករណីបើកបំបុក លើហ្វូងមនុស្សនៅស្ពាន់ Westminster នៅទីក្រុងឡុងដ៏កាលពីខែមិនាឆ្នាំ ២០១៧ កន្លងទៅ៕

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll