ហាងមួយនៅវៀតណាម ធ្វើប៊ឺហ្គឺរូបរាងដូចវីរុសកូវីដ ១៩ ដើម្បីមានកម្លាំងប្រឆាំងនឹងជំងឺនេះ

18:14 2020/04/08

មនុស្សទូទាំងពិភពលោកទាំងមូល បច្ចុប្បន្នកំពុងមានការព្រួយបារម្ភ និង ខ្លាចរអានូវជំងឺរលាកសួតប្រភេទថ្មី កូវីដ ១៩ (Covid-19) ព្រោះជំងឺដ៏កាចហាវនេះ បានសម្លាប់មនុស្សអស់រាប់ពាន់ រាប់ម៉ឺននាក់មកហើយ ធ្វើឱ្យមនុស្សម្នាសំងំនៅតែក្នុងផ្ទះ លែងហ៊ានចចេញទៅខាងក្រៅ ដោយសារតែឆ្លងវីរុសមួយនេះ។

ហាងមួយនៅវៀតណាម ធ្វើប៊ឺហ្គឺរូបរាងដូចវីរុសកូវីដ ១៩ ដើម្បីមានកម្លាំងប្រឆាំងនឹងជំងឺនេះ
តែផ្ទុយនៅវិញ ហាងលក់ភីហ្សាមួយកន្លែងនៅប្រទេសវៀតណាម បែរជាមានគំនិតច្នៃប្រឌិត ធ្វើប៊ឺហ្គឺចេញជារូបរាងស្រដៀងនឹងវីរុសកូវីដ ១៩ នេះទៅវិញ ។

បើតាមម្ចាស់ហាងភីហ្សា ស្ថិតនៅទីក្រុងហាណូយខាងលើបានឱ្យដឹងថា គាត់បង្កើតបញ្ជីមុខម្ហូបមាន កូរ៉ូណា ប៊ឺហ្គឺ ក៏ព្រោះសង្ឃឹមថាមនុស្សនឹងមានស្នាមញញឹម និង មានកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសមួយនេះ ហើយគំនិតមួយនេះគឺបានមកពីកូនប្រុសគាត់អាយុ ១០ ឆ្នាំ ដែលគេឱ្យស្វែងរកអ្វីដែលកំប្លែងៗទុកជាការសម្រាក ។

ទោះជាយ៉ាងណា មនុស្សជាច្រើនបានកម្មុង់ប៊ឺហ្គឺរូបរាងស្រដៀងនឹងវីរុសកូវីដ ១៩ នេះ ហើយតម្លៃរបស់វាសម្រាប់សាច់គោ និង សាច់មាន់ មួយស្មើនឹង ៦៥ ០០០ ដុង ដែលប្រហែលនឹងជាង ១ ម៉ឺនរៀល ៕

(ប្រភពព័ត៌មាន: 9ENTEAT)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll