សហរដ្ឋអាមេរិក៖ គិលានុបដ្ឋាយិកា១៦នាក់មានផ្ទៃពោះក្នុងពេលតែមួយ

13:13 2018/08/20

យុគសម័យ - គិលានុបដ្ឋាយិកា១៦នាក់ ដែលបម្រើការងារនៅក្នុងបន្ទប់ ICU នៃមន្ទីរពេទ្យ Banner Desert ស្ថិតនៅក្នុងទីក្រុង Mesa រដ្ឋ Arizona ត្រូវបានគេរាយការណ៍ថាមានផ្ទៃពោះក្នុងពេលតែមួយ ដោយមិនមានការគ្រោងទុក។

គិលានុបដ្ឋាយិការថតរួបជាមួយគ្នានាថ្ងៃទី១៨ខែសីហា (រូបថតៈ B.H)

មន្ទីរពេទ្យ Banner Desert បានអះអាងថា ការមានផ្ទៃពោះក្នុងពេលតែមួយនេះគឺកើតឡើងដោយចៃដន្យ គ្មានការរៀបចំគំរោង ទុកជាមុនអ្វីនោះទេ។ ដោយឡែក គិលានុបដ្ឋាយិកាម្នាក់ឈ្មោះ Paige Packard ក៏បានលើកឡើងដូចគ្នានេះដែរ។ គិលានុបដ្ឋាយិកា រូប នេះ បានគូសបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានរកឃើញថាពួកគេទាំងអស់គ្នាមានផ្ទៃពោះក្នុងពេលតែមួយ ហើយវាមិនមែនជាការរៀបចំគំរោងទុកជាមុនអ្វីនោះឡើយ»។

សូមជម្រាបថា បើតាមមន្ទីរពេទ្យ Banner Desert គិលានុបដ្ឋាយិកាទាំង១៦នាក់ខាងលើ ដែលគេរំពឹងថានឹងសម្រាលកូន នៅចន្លោះខែតុលា និងខែមករាខាងមុខនេះ៕

សរុបព័ត៌មាន ដោយ ស្រីព្រេជ
;

同类别新闻