Trending now

វគ្គជម្រុះ World Cup 2022 និង Asian Cup 2023 នឹងចាប់ផ្តើមនៅឆ្នាំក្រោយ

15:26 | 12/08/2020

សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA និងសហព័ន្ធប្រចាំទ្វីបអាស៊ី AFC បានឯកភាពគ្នា ក្នុងការរៀបចំឲ្យមានការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ World Cup 2022 និងជើងឯកប្រចាំទ្វីបអាស៊ី Asian Cup 2023 ចាប់ពីឆ្នាំ២០២១ ដោយសារវិបត្តិជំងឹ Covid-19 មិនទាន់ថមថយនៅឡើយ។

វគ្គជម្រុះ World Cup 2022 និង Asian Cup 2023 នឹងចាប់ផ្តើមនៅឆ្នាំក្រោយ

យោងតាមលិខិតរបស់ស្ថាប័នកំពូលទាំងពីរខាងលើដែល Fresh News Plus ទទួលបាននៅរសៀលថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ដំបូងឡើយការប្រកួត ២កម្មវិធី World Cup 2022 និង Asian Cup 2023 គ្រោងនឹងធ្វើឡើងនៅចាប់ពីខែតុលា-វិច្ឆិកា ដែលជាន់គ្នាទៅនឹងការប្រកួតមិត្តភាពអន្តរជាតិរបស់ក្រុមនីមួយៗ ទើបសម្រេចលើកទៅប្រកួតនៅឆ្នាំ២០២១ ដោយពុំទាន់កំណត់ថ្ងៃខែច្បាស់លាស់នៅឡើយទេ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ World Cup 2022 លើកទី២២ នឹងត្រូវរៀបចំឡើយនៅប្រទេសកាតា គ្រាដែល Asian Cup 2023 លើកទី១៨ នឹងត្រូវរៀបចំឡើងនៅប្រទេសចិន៕

(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien